អ្នកជំនាញ​ទេសចរណ៍​ជំរុញ​អោយមាន​ការដាំ​ដើមឈើ​និង​ការពារ​បរិស្ថាន​បន្ថែម​

2021/04/27 09:59:58 am        91

​ភ្នំពេញ៖ អ្នក​ជំនាញ​ទេសចរណ៍​និង​ធ្វើការ​ងារ​លើ​វិស័យ​ទេសចរណ៍​រួមគ្នា​ចុះ​ដាំ​ដើមឈើ​តាម​សាលារៀន និង​រើស​សំរាម​នៅតាម​ទីសាធារណៈ​ក្នុង​គោលបំណង​ជួយ​ការពារ​ជួយ​លើកស្ទួយ​បរិស្ថាន និង​ផ្ដល់​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​និង​កុមារ​អោយ​ស្រលាញ់​បរិស្ថាន​។​

​ការចុះ​ដាំ​ដើមឈើ និង​រើស​សំរាម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ២៥–២៦ ឧសភា ឆ្នាំ​២០១៩ ដឹកនាំ​ដោយ លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ World Express រួមទាំង​បុគ្គលិក​របស់ខ្លួន​ជាច្រើន​នាក់​ទៀត​ចុះ​ដាំ​ដើមឈើ នៅ​ទីតាំង​សាលារៀន ក្នុង​ខេត្តកណ្ដាល និង​នៅ​ខេត្តកំពង់ស្ពឺ និង​មាន​ការចុះ​រើស​សំរាម នៅតាម​ទីផ្សារ​សាធារណៈ​ក្នុង​ខេត្តកំពង់ស្ពឺ ហើយ​បន្ត​រើស​សំរាម​នៅ​ទីតាំង​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​គីរីរម្យ​ផងដែរ​។​

លោក ហូ វណ្ឌី បញ្ជាក់ថា ការរៀបចំ​អោយមាន​សកម្មភាព​សង្គម​នេះ ទោះបី​ពុំ​អាចជួយ​សម្អាត​បាន​ច្រើន​នោះ​ក្ដី តែ​វា​ជា​ផ្នែក​មួយ​ជួយ បណ្ដុះ​គំនិត​អោយ​កុមារ និង​ពលរដ្ឋ​ចេះ​ស្រលាញ់​បរិស្ថាន រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​ផលប្រយោជន៍​រួម​។ លោក​បន្តថា ការលើកស្ទួយ​បរិស្ថាន អនាម័យ​នេះ ជា​រឿង​ទាមទារ​អោយមាន​ការចូលរួម​ពី​បុគ្គល​គ្រប់រូប ដោយ​ចាប់ផ្ដើម​ពី​ខ្លួនឯង ដើម្បី​សោ​ភ័​ណ្ឌ​ភាព ផាសុខភាព ក៏ដូចជា​លើកស្ទួយ​ក្នុង​វិស័យ​ទេសចរណ៍​។

​សម្រាប់​ការបំពេញ​ការងារ​សង្គម​បែបនេះ ក៏​ទទួល​បានការ​សាទរ​ពី ពលរដ្ឋ​ដែល​មក​កំសាន្ត​នៅ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​គីរីរម្យ​។ ពួកគាត់​លើកឡើងថា ការធ្វើ​បែបនេះ​ជា​រឿង​ប្រសើរ ជា​គំរូ​ដល់​អ្នក​មក​កំសាន្ត​ចេះ រក្សាទុក​សំរាម​របស់ខ្លួន​បាន​ត្រឹមត្រូវ​។

​បន្ទាប់ពី​ការធ្វើការងារ​សង្គម​នេះ លោក ហូ វណ្ឌី ក៏បាន​ឧបត្ថម្ភ​សម្ភារៈ និង​ភេសជ្ជៈ​មួយចំនួន ដល់​សាលារៀន ដូង នៅ​គីរីរម្យ ដោយ​ការផ្ដល់ជូន​នេះ ជាការ​លើកទឹកចិត្ត​ដល់​ការបង្កើត​សាលា ផ្ដល់​ការអប់រំ​ដល់​កុមារ​ដោយ​មិន​គិតថ្លៃ ថែមទាំង​បណ្ដុះ​គំនិត​ស្រលាញ់​បរិស្ថាន ចែ​ថែទាំ និង​កែឆ្នៃ​សំរាម​ធ្វើជា​របស់​ប្រើប្រាស់​ផ្សេងៗ​៕


អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm