វត្ត​យុគន្ធរ​ហៅ​វត្ត​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ទទួល​អង្គ​កឋិនទាន​ពី​ជំទាវ កែវ ម៉ាលី ទីប្រឹក្សា​សម្ដេច​ប្រធាន​ព្រឹទ្ធិ​សភា

2021/04/27 09:59:58 am        50

​​ភ្នំពេញ៖ ​ដោយមាន​សទ្ធា​ជ្រះថ្លា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា លោកជំទាវ​ ​កែវ ម៉ាលី ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ ឈុំ ប្រធានព្រឹទ្ធសភា​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​រួម​នឹង​ក្រុមការងារ បាន​ដង្ហែរ​អង្គ​កឋិនទាន​ ​ទៅកាន់​វត្ត​យុគន្ធរ​ ​ហៅ​វត្ត​ឆ្នុកទ្រូ ឃំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង​ ​តាម​ប្រពៃណី​សាសនា ដើម្បី​បន្ត​កសាង​នូវ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​នេះ​។​

​​ក្នុង​ឱកាស​នោះ លោកជំទាវ បាន​នាំ​យក​នូវ​ទេយ្យទាន និង​បច្ច័យ​មួយ​ចំនួន​ប្រគេន ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​នេះ​ ​និង​បាន​ប្រគេន​បច្ច័យ​សម្រាប់​កសាង​វត្ត​ដែល​បាន​ប្រមូល​ពី​ពុទ្ធបរ​ស័​ទ​ចូលរួម​ជិត​មួយ​ម៉ឺន​ដុល្លារ​។​

​​សូម​បញ្ជាក់​ថា កឋិនទាន គឺជា​បុណ្យ​មួយ ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មាន​មក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំ​មែន​ចេះ​តែធ្វើ​នៅពេលណា ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។ រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុងសម័យ​តែ ១​ខែ​គត់ (២៩​ថ្ងៃ​) ចាប់ពី​ថ្ងៃ​ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក​។​

​ក្នុង​វត្ត​មួយ​ ​បើ​ការ​ចាំ​វស្សា​ ​គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែ​កឋិន​ចូល​ដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះតែ​យ៉ាងហោច​បំផុត​ត្រូវមាន​ភិក្ខុ​១​អង្គ​ដែរ​ហើយ​ដែល​បាន​ចាំ​វស្សា​អស់​៣​ខែ បាន​ត្រឹមត្រូវ​ទើប​អាច​ហែ​កឋិន​ចូល​បាន​ ៕​

អត្ថបទដែលទាក់ទង

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
2026/07/14 07:51:03 pm        722
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
2026/07/10 09:38:08 pm        227
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
2026/06/30 08:57:14 pm        356

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm