រដ្ឋបាលរាជធានីសម្រុកជួសជុលផ្លាស់ប្តូរសម្ភារៈថ្មី និងកែលម្អសួនកុមារវត្តភ្នំ សួន​កុមារ​មុខ​វត្តបុទុមវតី​ឱ្យរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ

2024/11/04 09:54:11 pm        178

ដើម្បីត្រៀមទទួលបងប្អូន​ប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូច​ឪពុក​ម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែលកាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងមមាញឹកធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារកុមារលេង ដោយ​កែ​លម្អ​សួន​កុមារ​វត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតី ឱ្យបានរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី៤វិច្ឆិកានេះថា ដោយ​មាន​ការ​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញ លោកបាន​ណែនាំ​ឱ្យ​ផ្នែក​ជំនាញ ​រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈ កុមារលេង ដោយ​ធ្វើ​ការ​កែ​លម្អ សួនកុមារវត្តភ្នំ និងសួន​មុខ​វត្ត​បុទុមវតី​ឱ្យ​បាន​ស្អាត និង​មាន​សោភ័ណ្ឌភាព​ល្អ​ឡើង​វិញ​ សម្រាប់​កុមារ​មកលេងកម្សាន្តក្នុងពិធីបុណ្យ។

មន្ត្រីដដែរបានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតីនេះ​កន្លងមក​ សម្ភារ​សម្រាប់ក្មេងលេងមានការសឹករិចរិល ដូចជាបាដាងដុំបង្វិល និងរបករបើកថ្នាំជាដើម​ដែល​ត្រូវ​ធ្វើការផ្លាស់ប្ដូរថ្មី និងជួសជុលផ្នែកខ្លះព្រមទាំងលៀងសម្អាត​បាញ់​ថ្នាំ​​ឡើង​វិញ​ឱ្យ​បាន​ស្អាត និង​មាន​សោភណ្ឌភាពដូចថ្មី ។

មន្ត្រីជំនាញខាងលើបានបញ្ជាក់ទៀតថា ការងារជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេង​ និង​កែ​លម្អ​នៅ​សួន​កុមារវត្តភ្នំ និងសួនមុខវត្តបទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៤ ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ១៤ដល់១៦វិច្ឆិកាខាងមុខនេះ ។

គួរបញ្ជាក់ ថា សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបទុមវតី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កសាងឡើងកាលពីអំឡុងឆ្នាំ២០០៤-២០០៥ មកដល់ពេលនេះមាន រយៈពេល ប្រមាណ២០ឆ្នាំ ហើយ ហើយក្នុងពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ មានការជួសជុលជាបន្តបន្ទាប់ដែរ តែ​សម្រាប់​ឆ្នាំ​២០២៤នេះ ជួសជុលលក្ខណៈធំដែលកន្លែងខ្លះត្រូវរើចេញ និងតម្លើងថ្មីតែម្តង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm