សិស្សទើបជាប់បាក់ឌុបជាច្រើន ចាប់ផ្ដើមមកដាក់ពាក្យប្រឡងចូលសិក្សាតាមសាកលវិទ្យាល័យ

2024/11/04 10:31:22 pm        817

ក្រោយដឹងលទ្ធផលប្រឡងបាក់ឌុបកាលពីសប្ដាហ៍មុន សិស្សទើបជាប់បាក់ឌុបជាច្រើន បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ពាក្យ​ប្រឡង​ចូល​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​។ ជាក់ស្ដែងនៅថ្ងៃដើមសប្ដាហ៍ ក្នុងខែវិច្ឆិកានេះ សិស្សជាច្រើន​រយ​នាក់​បាន​មក​ដាក់​ពាក្យ​ប្រឡង ដើម្បីចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឈានចូលដើមខែវិច្ឆិកា ឆ្នាំ ២០២៤នេះ សិស្សទើបជាប់បាក់ឌុប ទាំងអ្នកនៅរាជធានីភ្នំពេញ ទាំង​អ្នករស់នៅតាមបណ្ដាខេត្ត ចាប់ផ្ដើម​ស្វះ​ស្វែង​ដាក់​ពាក្យ​ប្រឡង​ចូល​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​។ សម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅទីតាំងទទួលពាក្យប្រឡងចូលសិក្សា មាន​ការកកស្ទះ ដោយចំនួនសិស្សជាច្រើនរយនាក់សម្រុកមកទិញពាក្យប្រឡងចូលសិក្សា។ ក្នុង​ការ​មក​ដាក់ពាក្យនៅថ្ងៃនេះ អ្នកខ្លះជ្រើសរើសដាក់ពាក្យប្រឡង លើសពីមួយមុខវិជ្ជា ហើយអ្នក​ខ្លះ​សម្រេច​ដាក់​ពាក្យលើសពីមួយសាកលវិទ្យាល័យផងដែរ។ ក្នុងការបន្តមក​សិក្សា​នៅ​កម្រិត​ឧត្តម​នេះ ពួកគេប្ដេជ្ញាប្រឹងប្រែងរៀនឱ្យខ្លាំង មានការងារប្រសើរ សម្រាប់អនាគតខ្លួនឯង និងគ្រួសារ។

ក្រៅពីវត្តមានសិស្ស ក៏មានវត្តមានអាណាព្យាបាល លះបង់ពេលវេលា ធ្វើដំណើរមកពីខេត្ត ជា​មួយ​កូន ដើម្បីដាក់ពាក្យប្រឡងនេះផងដែរ។ ជាអាណាព្យាបាល ពួកគាត់សប្បាយ​ចិត្ត​ដែល​កូន​ដើរ​តាម​គន្លងធម៌ ប្រឹងប្រែងរៀនសូត្រ។ ជាអាណាព្យាបាល ពួកគាត់នឹងប្រឹងរកថវិកា សម្រាប់​ការ​បន្ត​ការ​សិក្សារបស់កូន។ ពួកគាត់ជូនពរកូន ប្រឡងឱ្យជាប់ ចូលសិក្សាតាមក្ដីបំណង។

ក្នុងពេលបច្ចុប្បន្ន តាមបណ្ដាសាកលវិទ្យាល័យ ចាប់​ផ្ដើម​ចម្រាញ់​ជ្រើស​រើស​យក​សិស្ស​មាន​សមត្ថភាព តាំងពីឆ្នាំដំបូង។ ការចម្រាញ់យកសិស្សមានសមត្ថភាពនេះ ធ្វើឡើង​តាម​រយៈ​ការ​តម្រូវ​ឱ្យ​មានការប្រឡងចូលជាដាច់ខាត។ ជាក់ស្ដែងសម្រាប់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​ជា​សាកលវិទ្យាល័យរដ្ឋ វ័យចំណាស់មួយ ក៏បានអនុវត្តការប្រឡងចូលសិក្សា គ្រប់មុខវិជ្ជា តាំង​ពី​ឆ្នាំ​មុន​ផង​ដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm