ឈឿន គីម​ហ៊ុន ជួយ​ឲ្យ​បន្ទាយមានជ័យ​ឡើង​ជួប​កោះកុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​

2021/10/18 04:59:02 pm        135

​បាល់ទាត់៖ គ្រាប់​បាល់ ១​គ្រាប់​របស់​កីឡាករ ឈឿន គីម​ហ៊ុន បាន​ជួយ​ឲ្យ​ក្រុមបាល់ទាត់​ខេត្ត​បន្ទាយមានជ័យទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ី នឹង​បាន​ឡើងទៅ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីនៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ ស្របពេល​ខេត្តកោះកុងបាន​យកឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តកំពង់ឆ្នាំងក្នុង​លទ្ធផល ៩-១។​

​ជំនួប​ដ៏​ជក់ចិត្ត​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េរវាង​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ី និង​ខេត្តបន្ទាយមានជ័យ វគ្គ​ទី​១ ក្រុម​ទាំងពីរមិនអាច​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ។ ចូលដល់​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​បន្ដ​វាយ​សម្រុក​គ្នារហូតដល់​នាទី​៧៤ កីឡាករ ឈឿន គីម​ហ៊ុន ធ្វើបាន​សម្រេច ១​គ្រាប់​ឲ្យ​ខេត្តបន្ទាយមានជ័យដែលជា​គ្រាប់​ជ័យជម្នះ​តែម្ដង បន្ទាប់ពី​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ីព្យាយាម​វាយបកតែ​ធ្វើ​មិនបាន​សម្រេច។​ ​រីឯ​ជំនួប​វគ្គ ៨​ក្រុម​ចុងក្រោយ ១​គូ​ទៀតនៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់​វិញ ក្រុម​កោះកុង​អេ​ហ្វ​ស៊ីបានដាក់​សម្ពាធ​ខ្លាំង​លើ​ខេត្តកំពង់ឆ្នាំងរហូត​រកបាន ៩​គ្រាប់​ជា​បន្ដបន្ទាប់ដោយ​កីឡាករ វិច្ឆិការ ពៅ ៤​គ្រាប់​ម្នាក់ឯង​, កីឡាករ សាន បូរ៉ា រកបាន ២​គ្រាប់ ខណៈ ៣​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ ប៉ែន បញ្ញា​វ​ឌ្ឍ​, វិសាល ជៀន និង សើ រ៉ូ​ហ្សា។ រីឯ​ខេត្តកំពង់ឆ្នាំងវាយបក​បានតែ ១​គ្រាប់​ប៉ុណ្ណោះដោយ​កីឡាករ យូ ទេះ។​

​យោងតាម​រូបមន្ដ​ប្រកួត​ដែល​បាន​បែងចែក​មុន​ការប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ ដូច្នេះ​តាមរយៈ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ខេត្តបន្ទាយមានជ័យឡើងទៅ​ជួប​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រដែល​គ្រោង​នឹងធ្វើ​ការប្រកួត​នា​ថ្ងៃទី​២០ ខែតុលា​នេះនៅ​កីឡដ្ឋាន AEU Sport Park ដើម្បី​ប្រជែង​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm