ចិនកំពុងជំរុញកសាងប្រព័ន្ធបណ្ដាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជា ឱ្យចប់នៅឆ្នាំ២០២៥ ខាងមុខ

2024/11/04 11:15:11 pm        927

ចិនបានកំពុងចូលរួមចំណែក កសាងប្រព័ន្ធបណ្ដាញទូរស័ព្ទចល័តនៅកម្ពុជាយ៉ាងសកម្ម និង​គ្រោង​បញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ ដើម្បីជំរុញឱ្យសម្រេចបានតាមអត្រាគោលដៅ គ្រប​ដណ្ដប់​ប្រព័ន្ធ​អ៊ីន​ធឺណេតល្បឿនលឿន ដោយក្នុងតំបន់ទីក្រុងឱ្យបាន ១០០% និង តំបន់ជនបទ ៧០% ។

ឯកឧត្តម វ៉ង ចិនពីន (Wang Wenbin)ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុង «វេទិកា​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ ២០២៤» នៅថ្ងៃទី ៤ ខែ វិច្ឆិកា នេះថា, ក្រោមកិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនបានយល់ដឹងគ្រប់ជ្រុង អំពីការអភិវឌ្ឍ​ខ្លាំង​ក្លា​នៃ​សេដ្ឋ​កិច្ច​ឌីជីថលរបស់ ប្រទេសកម្ពុជា ដើរលើវិថីគ្រប់ច្រកល្ហក, ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល​បាន​អភិវឌ្ឍ​ឥត​ឈប់ឈរ និងបានឃើញមាននៅលើអេក្រង់អេឡិច ត្រូនិក និងអេក្រង់ Touch Screen គ្រប់ទីកន្លែង។ ទោះបីនៅផ្សារទំនើបធំៗ ឬក៏ហាងបាយតូចៗ ប្រើប្រាស់ទូរស័ព្ទដៃ ធ្វើ​ការ​ទូទាត់ អេឡិចត្រូនិក បានក្លាយទៅជាទំលាប់ធម្មតា ក្នុងនោះវេទិកា​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​កាន់​តែច្រើន បានដាក់ឱ្យដំណើរការ នៅកម្ពុជា ព្រមទាំង​ដំណើរ​​ការ​អាជីវកម្ម​ប្រកប​ដោយ​ភាព​ជោគជ័យ បានផ្ដល់ភាពកាន់តែងាយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជន​កម្ពុជា​។

ឯកឧត្តមឯកអគ្គរដ្ឋទូត លើកឡើងបន្ថែមថា បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សារៈសំខាន់ លើ​ការ​បណ្តុះបណ្តាល ធនធានមនុស្សវិស័យឌីជីថល ជំរុញការ​បង្កើត​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ឌីជីថល ដើម្បីបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរ ដល់ការជំរុញការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល។ ទាក់​ទិនបញ្ហានេះដែរ, ឯកឧត្តម វ៉ាង វិនពីន បានថ្លែងនូវការរីករាយ ដែលបាន​មើល​ឃើញ​សេដ្ឋកិច្ច​ឌីជីថល រវាងចិននិងកម្ពុជា កំពុងទទួលបានការរីកចម្រើនយ៉ាងខ្លាំងក្លា។

ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញឱ្យដឹងថា ជុំវិញប្រព័ន្ធបច្ចេកវិទ្យានេះដែរ, ភាគីចិន​បាន​កំពុង​ចូល​រួម​ចំណែក​ការកសាងប្រព័ន្ធ បណ្ដាញទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម ដោយ​បាន​កំពុង​លើកកម្ពស់ការគ្របដណ្តាប់ប្រព័ន្ធទូទាំងប្រទេសគួរគត់សម្គាល់ ជួយកម្ពុជា​ឱ្យ​សម្រេច​បាន​គោល​ដៅនូវអត្រាគ្របដណ្ដប់ប្រព័ន្ធអ៊ីនធឺណេតល្បឿនលឿន នៅតំបន់ទីក្រុងឱ្យបាន និង​ជន​បទ​នៅត្រឹមឆ្នាំ ២០២៥ខាងមុខ ។ ទន្ទឹមនឹងនេះ, ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា បាន​កំពុងបញ្ចេញអស់សមត្ថភាពរបស់ខ្លួន ដែលមានឧត្តមភាព ខាងបច្ចេកវិទ្យា ជំរុញដាក់ឱ្យអនុវត្ត និង​ប្រើ​ប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោង (Cloud Technology) និងការ ទូទាត់​ប្រាក់ចល័តជាដើម ដែលជាបច្ចេកវិទ្យាបែបថ្មី នៅគ្រប់មុខរបរ និងគ្រប់វិស័យនៅកម្ពុជា ជួយ​ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេច​បាន​បរិវត្ត​កម្ម​ឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។

ជុំវិញបញ្ហានេះដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក ឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, បច្ចេក​វិទ្យាឌីជីថល មានការរីកចម្រើនយ៉ាងរហ័ស និង បានក្លាយជាចន្ទល់មួយថ្មី បន្ថែមទៀត សម្រាប់​គាំទ្រកំណើន និងធានាដល់ភាពធន់នៃសេដ្ឋកិច្ច ។ បច្ចេកវិទ្យាឌីជីថលទាំងនេះ បាន​ជំរុញ​នវា​នុវត្តន៍ថ្មីៗ ដែលចូលរួម ចំណែកបង្កើតតម្លៃបន្ថែម, បង្កើនផលិតភាព និង​ប្រសិទ្ធ​ភាព​ការងារ, ព្រមទាំងបានក្លាយជាកត្តាជំរុញការតភ្ជាប់ពាណិជ្ជកម្ម ជាមួយ សេដ្ឋកិច្ចសកលផងដែរ ។ សម្រាប់កម្ពុជា, ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំ​ណើរ​ការ​អភិវឌ្ឍ សេដ្ឋកិច្ច ក្នុងនោះរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា, ក្រោមការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត និងភាពប្រាកដនិយមរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីត​នាយក​រដ្ឋ​មន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, បានប្រកាសដាក់ឱ្យអនុវត្ត នូវ «ក្របខណ្ឌ គោល​នយោបាយសេដ្ឋកិច្ច និង ង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២២-២០៣៥», ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់​ធ្វើ​ជាត្រីវិស័យ ក្នុងការរៀបចំបរិវត្តកម្មឌីជីថលរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        89
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        187
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm