កូរ៉េខាងត្បូង និងUN ធ្វើជាម្ចាស់ផ្ទះសន្និសីទស្តីពីការរំសាយអាវុធរួមគ្នាសម្រាប់អ្នកការទូតបរទេស

2024/11/04 11:19:52 pm        45

ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងរៀបចំទទួលក្រុមអ្នកការទូតបរទេសមួយក្រុម ក្នុងសប្តាហ៍នេះ សម្រាប់សន្និសីទរួម និងកម្មវិធីផ្សេងទៀតជាមួយអង្គការសហប្រជាជាតិ ដើម្បីផ្តល់ព័ត៌មានលម្អិតដល់ពួកគេអំពីកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធរបស់កូរ៉េខាងត្បូង និងគោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងជើង។  

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា សន្និសីទស្តីពីការរំសាយអាវុធកូរ៉េខាងត្បូង-UN រយៈពេល ២ថ្ងៃ ដែលដំណើរការរហូតដល់ថ្ងៃអង្គារ នឹងមានអ្នកការទូតចំនួន ២៥រូប មកពីអឺរ៉ុប អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងការទូតរំសាយអាវុធនេះ។

ពួកគេនឹងចូលរួមក្នុងសន្និសិទមួយ និងកម្មវិធីផ្សេងៗ ដែលផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនរបបមិនរីកសាយភាយ និងការរំសាយអាវុធជាសកល។

កូរ៉េខាងត្បូង នឹងប្រើប្រាស់សន្និសីទនេះ ដើម្បីបង្ហាញការរួមចំណែករបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធអន្តរជាតិ និងគោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងជើង។

អ្នកចូលរួមទាំងអស់ ក៏នឹងទៅទស្សនកិច្ចតំបន់គ្មានយោធាដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរផងដែរ។

អង្គការសហប្រជាជាតិ បានរៀបចំកម្មវិធីរំសាយអាវុធសម្រាប់អ្នកការទូតវ័យក្មេង តាំងពីឆ្នាំ ១៩៧៨ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ជំនាញរបស់ពួកគេ ក្នុងបញ្ហារំសាយអាវុធ និងការមិនរីកសាយភាយអាវុធ។ កូរ៉េខាងត្បូង បានបង្កើតកម្មវិធីរួមរបស់ខ្លួនជាមួយអង្គការសហប្រជាជាតិលើកដំបូងក្នុងឆ្នាំ ២០១៦។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm       
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        21
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm