ហេតុអ្វីបានជាអ្នកបោះឆ្នោតក្នុងរដ្ឋប្រទាញប្រទង់មួយក្ដាប់តូច នឹងសម្រេចការបោះឆ្នោតប្រធានាធិបតីអាមេរិក

2024/11/04 11:26:00 pm        44


អ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) នឹងក្លាយជាអ្នកដឹកនាំប្រទេសដែលមានប្រជាជនជាង ៣៣០លាននាក់ ប៉ុន្តែអ្វីដែលសឹងមិនគួរឲ្យជឿនោះ គឺថា ការប្រកួតប្រជែងនេះបែរជានឹងត្រូវសម្រេចដោយអ្នកបោះឆ្នោតត្រឹមតែប៉ុន្មានម៉ឺននាក់ ដែលជាចំណែកដ៏តិចតូចនៃចំនួនប្រជាជនរបស់ប្រទេស នៅក្នុងរដ្ឋមួយចំនួនតូច ឬមួយក្ដាប់តូច។

ហើយបើយោងតាមការស្ទង់មតិជាសាធារណៈ បានបង្ហាញឲ្យឃើញថា ការប្រកួតប្រជែងដ៏ស្ថិតស្វាញ ពោលគឺស្ថិតនៅក្នុងការប្រទាញប្រទង់គ្នា នៅឆ្នាំនេះ គឺមានរដ្ឋចំនួន ៧ប៉ុណ្ណោះ ក្នុងចំណោមរដ្ឋទាំង ៥០ ដោយរដ្ឋផ្សេងទៀតទាំងអស់ បានបង្ហាញការគាំទ្រយ៉ាងច្បាស់លាស់ ចំពោះគណបក្សប្រជាធិបតេយ្យ ឬសាធារណរដ្ឋ។

ក្នុងចំណោមរដ្ឋប្រទាញប្រទង់ទាំង ៧នោះ រដ្ឋ Pennsylvania ដែលមានប្រជាជនច្រើនជាងគេ គឺជារដ្ឋលេចធ្លោជាងគេដែលអាចទៅរួចបំផុត ក្នុងការកំណត់ថា តើបេក្ខជនបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ឬបេក្ខជនបក្សសាធារណរដ្ឋ លោក Donald Trump នឹងឈ្នះតំណែងប្រធានាធិបតីបន្ទាប់។

គួរបញ្ជាក់ថា មិនដូចការបោះឆ្នោត សម្រាប់បេក្ខជនរបស់សហព័ន្ធផ្សេងទៀត និងការិយាល័យទូទាំងរដ្ឋនោះទេ ការប្រកួតប្រជែងប្រធានាធិបតី គឺមិនមែនផ្អែកតែលើការបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ក្រោមប្រព័ន្ធ ដែលគេស្គាល់ថា Electoral College (អង្គបោះឆ្នោត) បេក្ខជនដែលឈ្នះនៅក្នុងរដ្ឋនីមួយៗ ក៏ដូចជាទីក្រុង Washington DC ទទួលបានការបោះឆ្នោតជ្រើសរើសរបស់រដ្ឋនោះ ដែលភាគច្រើនផ្អែកលើចំនួនប្រជាជន។

បេក្ខជនត្រូវការឈ្នះសំឡេងភាគច្រើននៃសំឡេងគាំទ្ររបស់សមាជិកអង្គបោះឆ្នោត ៥៣៨ ឬ ២៧០ ដែលអាចជួយឲ្យឈ្នះតំណែងប្រជាធិបតីបាន សូម្បីតែនៅពេលដែលបេក្ខជនរូបនោះ ចាញ់ការបោះឆ្នោតជាតិទាំងមូលក៏ដោយ ដូចកាលលោក Trump បានឈ្នះកៅអីសេតវិមាន ក្នុងឆ្នាំ២០១៦។

នៅក្នុងករណីដែលសំឡេងសមាជិកអង្គបោះឆ្នោតស្មើគ្នា ២៦៩-២៦៩ សភាតំណាងរាស្រ្តអាមេរិកត្រូវជ្រើសរើសអ្នកឈ្នះ ដោយគណៈប្រតិភូនៃរដ្ឋនីមួយៗទទួលត្រឹមតែ ១សំឡេង ជាសេណារីយោដែលអ្នកវិភាគនិយាយថា ទំនងជាផ្ដល់ភាពមានប្រៀបដល់អតីតប្រធានាធិបតី លោក Trump។ រដ្ឋចំនួន ៧ ដែលនឹងមានលទ្ធផលមិនអាចទាយទុកមុនបាន នៅថ្ងៃអង្គារនេះ គឺរដ្ឋ Michigan, Pennsylvania, Wisconsin, Arizona, Georgia, Nevada, និង North Carolina៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm