ក្រសួងការបរទេសរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃចន្ទនេះថា អ៊ីស្រាអែល បានជូនដំណឹងជាផ្លូវការដល់ UN ថា ខ្លួនកំពុងលុបចោលកិច្ចព្រមព្រៀងដែលគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួន ជាមួយអង្គការជំនួយសង្គ្រោះដ៏សំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) តាំងពីឆ្នាំ ១៩៦៧។
កាលពីខែមុន សភាអ៊ីស្រាអែល បានអនុម័តច្បាប់ហាមឃាត់ UNRWA ពីប្រតិបត្តិការ នៅក្នុងប្រទេស អ៊ីស្រាអែល និងបញ្ឈប់អាជ្ញាធរអ៊ីស្រាអែលពីកិច្ចសហប្រតិបត្តិការជាមួយអង្គការនេះ ដែលផ្តល់ជំនួយ និងសេវាអប់រំដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ នៅតំបន់វេសបែង និងហ្កាហ្សាដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
អ៊ីស្រាអែល បានរិះគន់ UNRWA ជាយូរយារណាស់មកហើយ ដែលបង្កើតឡើងបន្ទាប់ពីសង្រ្គាមឆ្នាំ ១៩៤៨ ដែលបានផ្ទុះឡើង នៅពេលនៃការបង្កើតរដ្ឋអ៊ីស្រាអែល ដោយចោទប្រកាន់ថា អង្គការនេះ មានភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល ហើយនិយាយថា វាបានបន្តជម្លោះដោយរក្សាជនជាតិប៉ាឡេស្ទីន នៅក្នុងឋានៈជនភៀសខ្លួនអចិន្ត្រៃយ៍។