យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ខ្លួនចារកម្មស៊ីរីសម្រាប់អ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយបានរារាំងការវាយប្រហារដែលបានគ្រោងទុក ដោយអ្វីដែលខ្លួនពណ៌នាថា ជាបណ្តាញភេរវកម្មរបស់អ៊ីរ៉ង់។
យោធាបានដាក់ឈ្មោះថា «បណ្តាញភេរវកម្មអ៊ីរ៉ង់» ថា Ali Soleiman Al-Assi ជាពលរដ្ឋស៊ីរី រស់នៅក្នុងភូមិ Saida ភាគខាងត្បូង។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សកម្មភាពរបស់គាត់ រួមមានការប្រមូលព័ត៌មានសម្ងាត់របស់កងទ័ព IDF (យោធាអ៊ីស្រាអែល) នៅក្នុងតំបន់ព្រំដែនសម្រាប់សកម្មភាពភេរវកម្មនាពេលអនាគតរបស់បណ្តាញនេះ»។
យោធាបាននិយាយថា ប្រតិបត្តិការនេះ បានកើតឡើង «ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ» ដោយបន្ថែមថា ពលរដ្ឋស៊ីរី «ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅសួរចម្លើយនៅអ៊ីស្រាអែល»។
ប្រតិបត្តិការនេះ «បានការពារការវាយប្រហារនាពេលខាងមុខ និងនាំឲ្យមានការលាតត្រដាងនូវវិធីសាស្រ្តប្រតិបត្តិការនៃបណ្តាញភេរវកម្មអ៊ីរ៉ង់ ដែលមានទីតាំងនៅជិតតំបន់ខ្ពង់រាប Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល»។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ជាអ្នកឃ្លាំមើលសង្រ្គាមដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ធ្លាប់បានរាយការណ៍ថា អ៊ីស្រាអែល បានចាប់ខ្លួនបុរសជនជាតិស៊ីរីម្នាក់ កាលពីថ្ងៃទី ១០ ខែកក្កដា។