ប្រភព៖ ម៉ាឡេស៊ីតវ៉ាជាមួយវៀតណាម ជុំវិញការពង្រីក នៅតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង

2024/11/05 01:12:41 am        67

មន្ត្រី ២រូប បានសារព័ត៌មានប្រាប់ Reuters ថា ប្រទេសម៉ាឡេស៊ី បានផ្ញើលិខិតប្តឹងតវ៉ាទៅប្រទេសវៀតណាម ជុំវិញការចោទប្រកាន់របស់ខ្លួន ពាក់ព័ន្ធនឹងការពង្រីកតំបន់ថ្មប៉ប្រះរបស់ប្រទេសនេះ ក្នុងទឹកសមុទ្រចិនខាងត្បូងដែលប្រទេសទាំង២ អះអាងថា ជាកម្មសិទ្ធិរបស់ពួកគេដូចគ្នា ជាកើនឡើងដ៏កម្រនូវភាពតានតឹងទ្វេភាគី ដែលមិនពាក់ព័ន្ធនឹងប្រទេសចិន។

ចំណាត់ការនេះបានបង្ហាញឲ្យឃើញនូវការមិនពេញចិត្តមួយទៀត ក្នុងចំណោមវិវាទជាច្រើន នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ដែលភាគច្រើនត្រូវបានប្រទេសចិនអះអាងអធិបតេយ្យភាពលើ ដោយទីក្រុងប៉េកាំងមានពាក់ព័ន្ធក្នុងការប៉ះទង្គិចជាញឹកញាប់ជាមួយហ្វីលីពីន និងជម្លោះម្ដងម្កាលជាមួយវៀតណាម។

ទិដ្ឋភាពដែលមានការតវ៉ាគ្នាបំផុត គឺនៅជុំវិញប្រជុំកោះ Spratly ដែលប្រទេសចិន កោះតៃវ៉ាន់ ម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ និងហ្វីលីពីន សុទ្ធតែមាននូវការទាមទារ និងកម្រិតនៃការកាន់កាប់ផ្សេងៗគ្នា។

ដោយបដិសេធមិនបង្ហាញភាពច្បាស់លាស់ជាងនេះ ដ្បិតនេះជាបញ្ហារសើបនោះ មន្ត្រីទាំង២ បាននិយាយថា លិខិតរបស់ម៉ាឡេស៊ីត្រូវបានផ្ញើទៅកាន់ក្រសួងការបរទេសវៀតណាម តាំងពីដើមខែតុលាមកម៉្លេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។

ការតវ៉ានេះ គឺពាក់ព័ន្ធនឹងការចោទប្រកាន់ពីការពង្រីកតំបន់សិប្បនិម្មិតរបស់វៀតណាម នៅតំបន់ថ្មប៉ប្រះទឹក Barque Canada ជាកូនកោះនៅប្រជុំកោះ Spratly ដែលវៀតណាមបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ នេះបើយោងតាមរូបភាពពីផ្កាយរណបដែលបានវិភាគដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ជាវិទ្យាស្ថានស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានចេញផ្សាយខែមុន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm