លោកស្រី Harris និងលោកTrump ធ្វើសង្រ្គាមពាក្យសម្ដីក្នុងយុទ្ធនាការប៉ុន្មានម៉ោងចុងក្រោយ

2024/11/05 03:16:47 pm        121

លោកស្រី Kamala Harris និងលោកDonald Trump បានធ្វើសង្គ្រាមពាក្យសម្ដីយ៉ាងក្ដៅគគុកកាលពីថ្ងៃចន្ទ ៤ វិច្ឆិកា ប៉ុន្មានម៉ោងចុងក្រោយមុនថ្ងៃបោះឆ្នោតនៅពេលជនជាតិអាមេរិកនឹងជ្រើសរើសប្រធានាធិបតីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ឬត្រូវប្រគល់អំណាចឱ្យទៅគណបក្សសាធារណរដ្ឋជាថ្មីវិញមិនធ្លាប់មាន ដែលទំនងជាធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ 

ខណៈការស្ទង់មតិបង្ហាញពីសន្ទុះនៃប្រជាប្រិយភាពស្មើគ្នា គូប្រជែងបានចំណាយពេលថ្ងៃចុងក្រោយនៃយុទ្ធនាការរបស់ខ្លួននៅក្នុងរដ្ឋប្រទាញប្រទង់គ្នាខ្លាំងបំផុត ដែលកំណត់ដើម្បីផ្តល់តុល្យភាព បន្ទាប់ពីការិយាល័យបោះឆ្នោតត្រូវបានបិទនៅថ្ងៃអង្គារនេះម៉ោងនៅសហរដ្ឋអាមេរិក។

លោក Trump បានរៀបចំការប្រមូលផ្តុំអ្នកគាំទ្រនៅរដ្ឋ North Carolina និង Pennsylvania មុនពេលការជួបជុំយុទ្ធនាការចុងក្រោយនៅទីក្រុង Grand Rapids រដ្ឋ Michigan ។

ចំណែកលោកស្រី Harris បានផ្ដោតនៅរដ្ឋ Pennsylvania ដោយចាប់ផ្តើមពីទីក្រុង Scranton ដ៏លំបាក ហើយបានទៅកាន់សារមន្ទីរសិល្បៈ Philadelphia ដែលល្បីល្បាញនៅក្នុងខ្សែភាពយន្ត Rocky ជាទីដែលលោកស្រីត្រូវបានចូលរួមដោយតារាល្បីៗរួមមានតារាចម្រៀង Lady Gaga តារាចម្រៀង នាង Katy Perry និងពិធីការិនីកម្មវិធីTalk show លោកស្រី Oprah Winfrey ។

ថ្លែងនៅក្នុងទីក្រុង Reading រដ្ឋ Pennsylvania លោក Trump បានបន្តទស្សនៈវិស័យរបស់លោកអំពីអាមេរិកដែលថាអំណាចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ និងគ្របដណ្តប់ដោយជនអន្តោប្រវេសន៍ខុសច្បាប់ ដែលលោកបានពិពណ៌នាថាជាអំពើ"ព្រៃផ្សៃ" និងជា"សត្វ" ។ 

លោកថា បើលោកស្រី Harrisឈ្នះ លោកស្រីនឹងបើកចំហព្រំដែននៅថ្ងៃបន្ទាប់នៃការបោះឆ្នោត។

រីឯកលោកស្រី Harris វិញ បានប្រាប់ក្រុមម្ចាស់ឆ្នោតនៅក្នុងទីក្រុង Allentown រដ្ឋ Pennsylvania ថា ប្រសិនបើលោកស្រីជាប់ឆ្នោត លោកស្រី នឹងស្ដាប់មនុស្សដែលមិនឯកភាពនឹងគំនិតរបស់លោកស្រី៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm