កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីកច្រើនគ្រាប់ ទៅកាន់សមុទ្រ នៅមុនការបោះឆ្នោតអាមេរិក

2024/11/05 04:26:41 pm        376

យោធាប្រទេសកូរ៉េប្រទេសខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតច្រើនគ្រាប់ ចូលទៅកាន់សមុទ្រភាគខាងកើតរបស់ប្រទេស ខណៈបន្តបង្អួតសព្វាវុធរបស់ខ្លួន មុនពេលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង ពុំបានបញ្ជាក់ភ្លាមៗពីចំនួនមីស៊ីល ឬចម្ងាយប៉ុន្មានដែលមីស៊ីលបានហោះនោះទេ។ ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន និយាយថា មីស៊ីលទាំងនោះត្រូវបានគេជឿថា បានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ ហើយពុំមានរបាយការណ៍ភ្លាមៗអំពីការខូចខាតឡើយ។

ការបាញ់មីស៊ីលនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបថ្មីបំផុតរបស់ប្រទេស ដែលត្រូវបានរៀបចំដើម្បីបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក។ ក្នុងការឆ្លើយតបទៅនឹងការបាញ់នោះ សហរដ្ឋអាមេរិក បានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-1B រយៈចម្ងាយឆ្ងាយ នៅក្នុងសមយុទ្ធត្រីភាគីជាមួយប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ក្នុងការបង្ហាញពីកម្លាំង។

មន្ត្រីកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង ទំនងជានឹងបង្កើនការបង្អួតយោធារបស់ខ្លួនជុំវិញការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់ពីទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារចារកម្មយោធារបស់កូរ៉េខាងត្បូង និយាយកាលពីសប្តាហ៍មុនថា កូរ៉េខាងជើងក៏ទំនងជាបានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់ការសាកល្បងនុយក្លេអ៊ែរលើកទី៧របស់ខ្លួនផងដែរ។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm