សហរដ្ឋអាមេរិក ត្រៀមលក្ខណៈផ្នែកសន្តិសុខដើម្បីទប់ទល់នឹងភាពវឹកវរក្នុងការបោះឆ្នោត

2024/11/05 04:34:54 pm        510

បណ្ដារដ្ឋជាច្រើននៅទូទាំងសហរដ្ឋអាមេរិក បានត្រៀមលក្ខណៈ និងបង្កើនសន្តិសុខរួចរាល់ ជុំវិញក្ដីបារម្ភនៃភាពចលាចលដ៏វឹកវរក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអង្គារ ០៥ វិច្ឆិកា នេះ។

របងសន្តិសុខត្រូវបានដំឡើងជុំវិញអគារនៅទីក្រុងឡាសវេហ្គាស (Las Vegas) ជាទីដែលរដ្ឋ ណេវ៉ាដា (Nevada) ទៅបោះឆ្នោត។ តម្រួតរដ្ឋ អារីហ្សូណា (Arizona) ដាក់នាយកដ្ឋានរបស់ខ្លួនឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារប្រឆាំងនឹងអំពើហិង្សាដែលអាចកើតមាន ដោយដាក់យានដ្រូន និងអ្នកលបបាញ់នៅប្រចាំការ។ អភិបាលរដ្ឋយ៉ាងហោចណាស់បី បានអំពាវនាវឱ្យកងទ័ពឆ្មាំជាតិជួយរក្សាសន្តិភាព។

ក្នុងពេលដែលអាមេរិក កំពុងបោះឆ្នោតយ៉ាងតានតឹងដើម្បីសម្រេចថាតើលោក Donald Trump មកពីបក្សសាធារណរដ្ឋ ឬក៏អនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ជាប្រធានាធិបតីនោះ ក្ដីបារម្ភពីអំពើហិង្សាផ្នែកនយោបាយបានជំរុញឱ្យក្រុមមន្ត្រីចាត់វិធានការជាច្រើនដើម្បីពង្រឹងសន្តិសុខក្នុងអំឡុងពេល និងក្រោយថ្ងៃបោះឆ្នោត។

សកម្មភាពសន្តិសុខដែលអាចមើលឃើញច្រើនបំផុតគឺនៅក្នុងបណ្ដារដ្ឋប្រទាញប្រទង់ ដែលនឹងសម្រេចលើការបោះឆ្នោតប្រធានាធិបតី ជាពិសេសនៅរដ្ឋ Nevada ជាទីដែលការតវ៉ាដោយអ្នកគាំទ្រលោកអតីតប្រធានាធិបតី Donald Trump បានផ្ទុះឡើងបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២០។

ក្រុមមន្ត្រីបោះឆ្នោតក្នុងតំបន់នៃរដ្ឋ អារីហ្សូណា បានប្រាប់សារព័ត៌មានរ៉យទ័រថា ដោយភ័យព្រួយពីលទ្ធភាពនៃការតវ៉ា ឬអំពើហិង្សាផ្សេងៗ សាលារៀន និងព្រះវិហារជាច្រើននៅរដ្ឋនេះ ដែលធ្លាប់បម្រើការជាមណ្ឌលបោះឆ្នោតកាលពីមុន នឹងមិនធ្វើជាការិយាល័យបោះឆ្នោតនៅឆ្នាំនេះទេ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm