លោក ពូទីន ជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ក្នុងពេលលោកខាងលិចអះអាងថា រុស្ស៊ីមានផែនការដាក់ពង្រាយកងទ័ពទីក្រុងព្យុងយ៉ាង ក្នុងជម្លោះនៅអ៊ុយក្រែន

2024/11/05 05:57:25 pm        385

ទីក្រុងមូស្គូបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហួយ(Choe Son Hui) នៅវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ ក្នុងពេលមានការអះអាងពីប្រទេសលោកខាងលិចថា រុស្ស៊ីមានផែនការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់របស់ទីក្រុងព្យុងយ៉ាង ទៅក្នុងជម្លោះនៅអ៊ុយក្រែន។

លោកស្រី Choe ស្នាក់នៅក្នុងប្រទេសរុស្ស៊ីរយៈពេលមួយសប្តាហ៍ និងបានសន្យាថា កូរ៉េខាងជើងនឹងឈរក្បែររុស្ស៊ីរហូតដល់ទទួលបាន «ជ័យជម្នះ» របស់ខ្លួននៅអ៊ុយក្រែន។ វិមានក្រឹមឡាំង និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី លោក ពូទីន បានទទួលរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោកស្រី Choe Son Hui ដោយបានចេញផ្សាយវីដេអូនៃភាគីទាំងពីរ ចាប់ដៃគ្នា មុនពេលកិច្ចពិភាក្សា។

លោកពូទីន ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាមួយទីក្រុងព្យុងយ៉ាង កាលពីរដូវក្តៅ ពុំបានបដិសេធការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងនោះទេនៅពេលត្រូវបានសួរអំពីរឿងនេះជាសាធារណៈ កាលពីខែមុន។

លោកស្រី Choe កាលពីសប្តាហ៍មុន បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov និងបាននិយាយថា ទីក្រុងព្យុងយ៉ាងនៅខាងភាគីរុស្ស៊ី ជាអ្វីដែលលោកស្រីហៅថា «ការតស៊ូដ៏ស្វិតស្វាញ» នៅអ៊ុយក្រែន។

ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានធ្វើឡើងខណៈរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានទៅធ្វើទស្សនកិច្ចនៅក្រុងគីវ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរិះគន់សម្រាប់ការមិនអើពើរបស់លោកខាងលិច ចំពោះការចោទប្រកាន់ដែលថា រុស្ស៊ីដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើង។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm