លោក Trump គំរាមដាក់ពន្ធលើម៉ិកស៊ិក ដើម្បីបញ្ឈប់លំហូរសារធាតុហ្វង់តានីល បើលោកឈ្នះឆ្នោត

2024/11/05 06:00:52 pm        366

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានព្រមានកាលពីថ្ងៃចន្ទ (០៤ វិច្ឆិកា) ថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងដាក់ទណ្ឌកម្មលើប្រទេសម៉ិកស៊ិក ជាមួយនឹងពន្ធគយ លុះត្រាតែរដ្ឋាភិបាលម៉ិកស៊ិក ប្រឹងប្រែងចាត់វិធានដើម្បីបញ្ឈប់លំហូរនៃសារធាតុហ្វង់តានីល (fentanyl) សម្រាប់ផលិតគ្រឿងញៀន ចូលទៅក្នុងសហរដ្ឋអាមេរិក។

នៅក្នុងការប្រមូលផ្តុំយុទ្ធនាការមួយថ្ងៃមុនបោះឆ្នោតនៅទីក្រុង ភីតស្បើក (Pittsburgh) រដ្ឋ Pennsylvania លោក Trump បាននិយាយថា លោកនឹងចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនតាមបណ្តោយព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ជាមួយម៉ិកស៊ិក ហើយថា លោកនឹងប្រើប្រាស់ពន្ធគយដ៏ធំដើម្បីបង្រ្កាបបញ្ហានោះ។ លោកសង្កត់ធ្ងន់ថា “យើងត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រឿងញៀនដែលហូរកាត់ព្រំដែនរបស់យើង”។

រដ្ឋអាជ្ញាអាមេរិកនិយាយថា ក្រុមឧក្រិដ្ឋជន ស៊ីណាឡូអា របស់ម៉ិកស៊ិក គឺជាអ្នកផ្គត់ផ្គង់គ្រឿងញៀនដ៏ធំបំផុតដល់អាមេរិក។ អាជ្ញាធរទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានលើកឡើងពីមុនថា សារធាតុហ្វង់តានីល គឺជាមូលហេតុចម្បងនៃការស្លាប់ដ៏ច្រើនលើសលប់របស់ជនជាតិអាមេរិក ដែលមានអាយុចន្លោះពី ១៨ ទៅ ៤៥ឆ្នាំ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        84
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm