កម្មករនិយោជិតនឹងទទួលបានការបើកប្រាក់ខែមុនសម្រាប់ថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក

2024/11/05 06:13:36 pm        537

ឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា រោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រស្ពើរ បាន​ឲ្យដឹងថា នឹងរៀបចំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកានេះ ពោល​ធ្វើ​យ៉ាង​ណា​បើក​ឱ្យបានមុនថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក ដែលនឹងឈាន​មក​ដល់​នា​ពេល​ខាងមុខនេះ។

កញ្ញា លី អេងផេង អនុប្រធានរដ្ឋបាលរោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រស្ពើ ហ្វូតវ៊ែរ នៅ​ព្រឹ​ក​ថ្ងៃ​ទី៥ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ជារៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ជាតិ​នានា រោងចក្រតែងតែបើកផ្តល់ប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតទាំងអស់ ដើម្បីយក​ទៅ​ប្រើប្រា​ស់ក្នុ​ងថ្ងៃឈប់សម្រាកដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិ។ កញ្ញា បានឲ្យដឹងទៀតថា ក្រៅ​ពីបើកប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាកនេះ ខាង​រោង​ចក្រ​ក៏​អនុញ្ញាត​ឲ្យក​ម្មករ​និយោជិ​តទាំ​ង​អស់​ អាចឈប់សម្រាកដោយមានប្រាក់ឈ្នួលផងដែរ។

ទាក់ទិនការឈប់សម្រាកពិធីបុណ្យអុំទូកថ្ងៃខាងមុខនេះដែរ ក្រុមកម្មករ កម្មការនី រោង​ចក្រ​ផលិត​ស្បែក​ជើង​ខាងលើ បាននិយាយប្រាប់ ប៊ីធីវី ថា ចំពោះថ្ងៃឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ មិន​ទាន់​មាន​គម្រោងទៅដើរលេងកម្សាន្ត ឬទៅស្រុកកំណើតនោះទេ ដោយសារ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ទើប​តែ​បញ្ចប់​នាពេលកន្លងទៅ។ ទោះជាយ៉ាងណា ក្រុមកម្មករ បានឲ្យដឹងស្រដៀងគ្នាទៀតថា នឹង​ជួបជុំគ្រួសារ ក៏ដូចជាមិត្តភក្តិ ទៅលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ដើម្បីមើល​ការ​ប្រណាំង​ទូក និងការបណ្តែតប្រទីបជាដើម។

កាលពីកន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាង​មុខ​នេះ​ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រសួងការងារ ក៏បាន​ជំរុ​ញ​ឱ្យ​ម្ចាស់​ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវខិតខំរៀបចំបើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​និយោជិត​លើក​ទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះផងដែរ។ ដោយឡែក ចំពោះសហគ្រាស គ្រឹះស្ថាន​ទាំង​ឡាយ​ណា ដែលកម្មវត្តអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាច​បញ្ឈប់​សកម្ម​ភាព​បាន ហើយការឈប់សម្រាក​បុណ្យ​នៃ​កម្មករ​និយោជិ​ត​ទាំង​អស់​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​នាំ​ឱ្យ​ខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែង​ចែកឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រា​ក​ទៅ​តាម​ថ្ងៃ​ឈប់​សម្រាកបុណ្យដោយផ្លាស់ប្តូរវេនគ្នា៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm