កឋិនទានសាមគ្គីមហាគ្រួសារខ្មែរ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល

2024/11/05 07:24:49 pm        578

អង្គ​កឋិនទាន​មហាសាមគ្គីគ្រួសារខ្មែរ រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដង្ហែទៅ​កាន់​វត្ត​ពោធិគិរី​វង្សា​រាម ស្ថិត​ក្នុង​ខេត្តត្រាវិញ ប្រទេសវៀតណាម បានប្រព្រឹត្តិទៅដោយរលូន សប្បាយរីករាយ និង​ស្និទ្ធស្នា​លបំផុតរវាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា និងគណៈប្រតិភូកម្ពុជា ជាមួយបងប្អូនខ្មែរក្រោម ។​

ក្នុងឱកាស​ដ៏មហាឡោឫក និងវិសេសវិសាលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន​ប្រ​សាសន៍ថា ​អង្គកឋិនទានដែលមានការចូលរួមគ្រប់និន្នាការនេះ បានបង្ហាញថា រាជរដ្ឋាភិបាល និង​ប្រជាជនខ្មែរនៅកម្ពុជា និងបងប្អូនខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែង​ស្កាត់​ជួប​ជុំគ្នា ​នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យ​ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាននេះជាដើម ។

សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតចាត់ទុកអង្គកឋិនទានដែលដង្ហែទៅកាន់វត្តខ្មែរក្រោមពេលនេះ គឺ​ជា​ប្រវត្តិ​​សាស្រ្ត​បង្ហាញ​ពីបងប្អូនខ្មែរ តែមួយ ក្រោមម្លប់សន្តិភាព និងពុទ្ធបរិស័ទតែមួយ ប្រព្រឹត្តទៅដើម្បី​ភាតរ​ភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទនិយាយជារួម និង​និយាយ​ដោយ​ឡែក ក្នុងចំណោមបងប្អូនខ្មែរយើង ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមម្លប់​ព្រះពុទ្ធ​សាសនា​ ដ៏ត្រជាត់ត្រជុំ និងថ្កុំថ្កើងរុងរឿង ។

ពលរដ្ឋ​ខ្មែរ​ក្រោមចូលរួមអង្គកឋិនទាននេះ បានបង្ហាញក្តីរីករាយ និងអបអរយ៉ាងខ្លាំង ហើយ​ចង់​មាន​បរិយាកាស​សប្បាយរីករាយ​និងស្និទ្ធស្នាលនេះ មាននៅឆ្នាំក្រោយៗទៀត ។​ 

គួរបញ្ជាក់ថា អង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ សម្រាប់វត្តស្វាយសៀមថ្មី​ ទទួល​បាន​បច្ច័យ​ចំនួ​ន​ជិ​ត ៩៥ម៉ឺនដុល្លារអាមេរិក ខណៈវត្តចំនួន ១៤២វត្តផ្សេងទៀត​ ទទួលបាន​បច្ច័យ​១ម៉ឺន​ដុល្លារ ក្នុងមួយវត្តៗ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm