ពានរង្វាន់​បាល់ទះ ៤​ស្មើ Special Volleyball Challenge 2021 បញ្ចប់​ដោយ​ជោគជ័យ​

2021/10/18 05:58:25 pm        294

​បាល់ទះ៖ ការប្រកួត​បាល់ទះ ៤​ស្មើ​ដណ្ដើម​ពានរង្វាន់ Special Volleyball Challenge 2021 ដែល​ទទួល​បាន​ការ​គាំទ្រ​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​បញ្ចប់​ដោយ​ជ័យ បន្ទាប់ពី​ដំណើរការ​ប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជាង ៣​សប្ដាហ៍​កន្លងទៅ​នៅ​ក្លិប​បាល់ទះ​វិសាខា​។​

​ចំពោះ​លទ្ធផល​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា​ម្សិលមិញ ក្រុម​វិសាខា​បាន​ក្លាយ​ជា​ជើងឯក​បន្ទាប់ពី​យកឈ្នះ ២-០ លើ​ក្រុម PS Concrete ក្នុង​ពិន្ទុ ២៥-១៧ និង ២៥-១២ ខណៈ​ក្រុម​ក្រសួងមហាផ្ទៃ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម​បាល់​ទះ​អធិរាជ​ប្រអប់ ២-០​សិត​ដូចគ្នា​ក្នុង​ពិន្ទុ ២៥-២០ និង ២៥-២២។​ ​លោក​បណ្ឌិត អាំង សេរី​ពិសិដ្ឋ ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ការរៀបចំ​ពានរង្វាន់ Special Volleyball Challenge 2021 លើកដំបូងដែល​ដំណើរការ​យ៉ាង​រលូន ទោះបី​ការរៀបចំ​ក្នុង​បរិបទ​កូ​វីដ​-១៩ តែ​ដោយ​មានការ​ចិត្ត​ទុកដាក់​ពី​គណៈកម្មការ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួមទើប​ជំរុញ​ឲ្យ​ដំណើរការ​ការប្រកួត​មាន​ភាពរលូន និង​ទទួលបាន​ជោគជ័យ។​

​អ្វីដែល​ពិសេស​លោក​បាន​សង្កត់ធ្ងន់​ថា ពាក់ព័ន្ធ​នឹង​ការរៀបចំ​តាម​ស្ដង់ដារ​បាល់ទះ​អន្ដរជាតិ ដែល​ជំរុញ​ឲ្យ​ក្រុម និង​កីឡាករ​ចូលរួម​ទាំងអស់លេង​តាម​ប្រព័ន្ធ​ត្រឹមត្រូវ តាម​ក្បួនច្បាប់​បាល់ទះ ដូចជា​ការ​លើក​បាល់​មិន​ជាប់ ពោលគឺ​លេង​ដាច់ៗ​ជាដើម។ ការណ៍​នេះលោក​រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ជំរុញ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​ ​ចំពោះ​រង្វាន់​ជ័យលាភី​វិញ ក្រុម​ជើងឯក​វិសាខាទទួលបាន​ពាន អម​ប្រាក់រង្វាន់ ១០​លាន​រៀល​, លេខ​២ ក្រុម PS Concrete ទទួលបាន ៨​លាន​រៀល និង​លេខ​៣ ក្រុម​ក្រសួងមហាផ្ទៃទទួលបាន ៦​លាន​រៀល។ រីឯ​ក្រុម Fair-Play បាន​ទៅ​ក្រុម​អធិរាជ​ប្រអប់ទទួលបាន​ប្រាក់​លើកទឹកចិត្ត ៤០​ម៉ឺន​រៀល​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm