កីឡដ្ឋានថ្មីរបស់ក្លឹបអង្គរថាយហ្គឺរ នឹងប្រើសម្រាប់ការប្រកួតលីគកំពូលចុងសប្តាហ៍

2024/11/05 08:06:30 pm        474

ការទន្ទឹងរង់ចាំបានមកដល់! ក្លឹបបាល់ទាត់ដែលម្ចាស់ជាជនជាតិជប៉ុន អង្គរថាយហ្គឺរ នឹង​ប្រើ​ប្រាស់​កីឡដ្ឋានថ្មីរបស់ខ្លួនដែលដាក់ឈ្មោះតាមម្ចាស់ក្លឹបថាកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ នឹងត្រូវប្រាស់​សម្រាប់​ការប្រកួតលីគកំពូលកម្ពុជា ទល់នឹងក្លឹបមកពីរាជធានីភ្នំពេញ សមាគមកីឡាបាល់​ទាត់​ក្រសួង​មហាផ្ទៃ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦និង០០នាទីល្ងាច។

ម្សិលមិញមន្ត្រីខេមបូឌានព្រីមៀរលីគដឹកនាំដោយនាយកប្រតិបត្តិ Peter Koo បានចុះត្រួត​ពិនិត្យ​កីឡដ្ឋាន​នេះ​ដើម្បីសម្រេចថាតើអាចលេងបានរឺអត់។ ជាលទ្ធផលតំណាងក្លឹបអង្គរថាយហ្គឺរ បញ្ជាក់ថា CPL សម្រេចឱ្យប្រើប្រាស់ និងប្រកួតផ្លូវការហើយ។

សូមរំលឹកថា ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV Newsថ្មីៗនេះ ជាមួយការសាងសង់កីឡដ្ឋានផ្លូវការ ក្រោយបង្កើតក្លិបជិត ១០ឆ្នាំនៅកម្ពុជា លោក Akihiro Kato ប្រធានក្លិបអង្គរថាយហ្គឺរ បាន​បង្ហាញនូវចក្ខុវិស័យដ៏វែងឆ្ងាយលើសពីបាល់ទាត់ ដោយលោករំពឹងថា សមិទ្ធផលថ្មីមួយនេះ នឹង​រួម​ចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ច និងទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ទៀតផង ។

លោក Akihiro Katoបន្តថា ការសាងសង់កីឡដ្ឋាននេះ ធ្វើតាមលទ្ធភាព ទៅតាមកម្រិតធនធាន ដោយជំហានដំបូងក្រៅពីទីលានប្រកួត គឺធ្វើកន្លែងអង្គុយត្រឹម ២,០០០កៅអី ។ តែអ្វីដែល​សំខាន់ គឺការសាងសង់ស្របតាមស្ដង់ដារអន្ដរជាតិ ក៏ដូចជា AFC ហើយបើ​មាន​ការ​ចូល​រួម​គាំទ្រ​កាន់​តែ​ច្រើន លោកនឹងពង្រីកសាងសង់កាន់តែធំ ។

រហូតដល់លក់ក្រុមហ៊ុននៅជប៉ុន ដើម្បីដំណើរការក្លិប និងសាងសង់កីឡដ្ឋាននេះ ហេតុ​ផល​សំខាន់​បំផុត គឺដោយសារលោកស្រាលាញ់ប្រទេសកម្ពុជាខ្លាំង ។ ហេតុនេះ លោកសុទិដ្ឋិនិយ​ម​ក្រោយ​វត្តមានកីឡដ្ឋានរបស់ក្លិប មិនត្រឹមតែជួយការអភិវឌ្ឍកីឡាបាល់ទាត់នោះទេ នឹងអាច​ជួយ​ដល់សេដ្ឋកិច្ច និងទេសចរណ៍នៅសៀមរាប ។ ម្យ៉ាងក៏ជា​គំរូ​ស​ម្រាប់ក្លិ​ប​តំណាង​ឲ្យ​ខេត្ត​មួយ​ផង​ដែរ​ ។

លោក Akihiro Kato បានបន្ថែមថា ដីដែលលោកបានវិនិយោគ សម្រាប់សាងសង់កីឡដ្ឋាននេះ មានទំហំសរុប ៦ហិចតា ក្នុងនោះ ៣ហិចតាសម្រាប់ធ្វើកីឡដ្ឋាន ហើយសល់ប៉ុន្មាន លោក​នឹង​កៀគ​រវិនិយោគិនមកវិនិយោគធ្វើជាក្រុងមួយ ដែលមានមន្ទីរពេទ្យ និងសាលារៀនជាដើម ។ លោក​សង្ឃឹមថា ៥ ឬ ១០ឆ្នាំទៀត ទីតាំងនេះ មិនត្រឹមតែជាកីឡដ្ឋាននោះទេ តែនឹង​ក្លាយ​ជា​ទី​ប្រជុំ​ជន​មួយ ដែលផ្ដល់លើសពីកីឡាបាល់ទាត់ដល់ប្រជាពលរដ្ឋ និងទេសចរណ៍ ។

សូមបញ្ជាក់ថា កីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុង និងខេត្តសៀមរាប៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        94
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        107
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm