អាជ្ញាធររុះរើសំណង់មិនរៀបរយក្រោមស្ពានព្រែកក្ដាម ដើម្បីរៀបចំគម្រោងសួនច្បារ និងទីធ្លាហាត់ប្រាណសាធារណៈ

2024/11/05 09:07:08 pm        345

គណៈបញ្ជាការឯកភាពស្រុកពញាឮ ខេត្តកណ្តាល ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ នៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ​បានចុះរុះរើសំណង់មិនរៀបរយ និងរៀបចំសណ្តាប់ធ្នាប់ នៅក្រោមស្ពានព្រែកក្តាម ដើម្បីរៀបគម្រោង ធ្វើសួនច្បារ និងទីធ្លាហាត់​ប្រាណ​ដល់សាធារណៈ និងដើម្បីឲ្យក្លាយជាកន្លែងមាន​សោភ័ណភាព ខណៈកន្លែងស្ពាន​ព្រែកក្តាមនេះ គឺជាតំបន់ប្រសបឆ្លងកាត់រវាងផ្លូវជាតិលេង៥ ទៅកាន់ផ្លូវជាតិលេខ៦។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះបញ្ជាផ្ទាល់នោះ លោក ថន សុវណ្ណា អភិបាលស្រុក ពញាឮ ​បានលើកឡើងថា ​ការដែលលោកបានដឹកកងកម្លាំងឯកភាពចុះរុះរើ និងរៀបចំ សណ្តាប់ធ្នាប់នេះ គឺរដ្ឋបាលស្រុកពញាឮបានធ្វើការជូនដំណឹងដល់អាជីវករជាច្រើន លើកច្រើនសារមកហើយ​ រួមទាំងរដ្ឋបាលខេត្តកណ្តាល ក៏បានចេញលិខិតជូនដំណឹង និងដាក់ឱសាន​វាទឲ្យពួកគាត់រុះរើដោយខ្លួនឯងក្នុងរយៈពេលមួយខែផងដែរ ហើយបងប្អូន​អាជីវករ​ភាគច្រើនបានសម្រេចរុះរើតាមការជូនដំណឹង​របស់អាជ្ញាធរ ​ប៉ុន្តែអាជីវករមួយចំនួនតូចទៀតគាត់​នៅ​បន្តលក់ទើបអាជ្ញាធរសម្រេចចិត្តចចុះរុះរើដោយផ្ទាល់តែម្តង។

បើតាមលោកអភិបាលស្រុកពញាឮ ​បានលើកឡើងផងដែរថា ​ក្រោយធ្វើការរុះរើ និងរៀបចំ​សណ្តាប់សាធារណៈឲ្យបានរៀបរយហើយនោះ​ តំបន់ប្រសបរវាងផ្លូវជាតិលេខ៥ ឆ្លងទៅកាន់​ផ្លូវជាតិលេខ៦នេះ នឹងកាន់តែមាន​សោភ័ណភាពល្អ​ ហើយការ​ធ្វើចរាចរណ៍​ឆ្លងកាត់​ក៏​មានភាពងាយស្រួល ​និងមិនសូវ ព្រួយបារម្ភ ​និងរង​ហានិភ័យ​ចំពោះគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

យ៉ាងណាក៏ដោយលោកអភិបាលស្រុក ក៏បានអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់​ រួមទាំង​បងប្អូន ដែល​កំពុង​រស់នៅតំបន់​ប្រសប់​នេះមានការយោគយល់ និងធ្វើការ​សហការជាមួយអាជ្ញាធរ​ដើម្បី​សោភ័ណភាពតំបន់បរិវេណស្ពានព្រែកក្តាម ​ខណៈតំបន់នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ជាច្រើន និងជារៀងរាល់ថ្ងៃនោះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        125
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm