របាយការណ៍​របស់​អាមេរិក​៖ កូរ៉េខាងជើង​អាច​នឹង​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ឆ្នាំក្រោយ​

2021/10/18 06:09:44 pm        462

​អាមេរិក៖ ទីភ្នាក់ងារ​ចារកម្ម​ការពារ​ជាតិ​អាមេរិក​និយាយ​ នៅ​ក្នុង​របាយការណ៍​វិភាគ​សមត្ថភាព​យោធា​របស់​ប្រទេស​កូរ៉េខាងជើង​ថា ប្រទេស​នេះ​អាច​បន្ត​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ឆ្នាំក្រោយ ​ដោយ​ព្រមាន​ថា ​ទីក្រុង​ព្យុងយ៉ាងនឹង​បន្ត​បង្ក​ជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដ៏​ធំ​សម្រាប់​សហរដ្ឋអាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។

​របាយការណ៍​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ គឺជា​ការព្រមាន​ចុងក្រោយបង្អស់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​កូរ៉េខាងជើង​ ក្នុង​ការ​ពង្រឹង​អំណាច​យោធា​របស់​ខ្លួន បើ​ទោះ​បី​ជា​មិនបាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ឬ​ឧបករណ៍​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ក៏ដោយ​។​ ​ដោយ​កត់​សំគាល់​ថា ​បណ្ដា​មេដឹកនាំ​កូរ៉េខាងជើង​ចាត់​ទុក​អាវុធ​នុយក្លេអ៊ែរ​ថា​ ជា​វត្ថុ​សំខាន់​បំផុត​ចំពោះ​ការ​រស់​រាន​មាន​ជីវិត​នៃ​របប​របស់​ខ្លួន ទីភ្នាក់ងារ​ដែល​ផ្តល់​របាយការណ៍​នៃ​ការ​ស៊ើបការណ៍​ដល់​ក្រសួងការពារជាតិ​បាន​និយាយ​ថា ការ​រួម​បញ្ចូល​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​មី​ស៊ី​ល​បាលី​ស្ទីក និង​អាច​ឱ្យ​មី​ស៊ី​ល​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ដំណើរការ​ប្រកបដោយ​ភាព​ជឿ​ជាក់ ខណៈ​ដែល​ប្រព័ន្ធនេះគឺជា​គោលដៅ​ប្រតិបត្តិការ​ចុងក្រោយ​របស់​កូរ៉េខាងជើង។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា វា​អាច​ទៅរួច​ដែល​យើង​អាច​ឃើញ​ការសាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ឆ្នាំក្រោយ ដោយ​បន្ថែម​ថា ​ទីក្រុង​ព្យុងយ៉ាង​ក៏​អាច​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ចេញពី​ក្រោម​ដី​ថែមទៀត​ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​អាវុធ​។ ​គួរ​រម្លឹក​ថា ពេល​ចុងក្រោយ​ដែល​ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ICBM ដែល​អាច​មាន​សមត្ថភាព​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​ដីគោក​របស់​សហរដ្ឋអាមេរិកគឺ​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​។ ប្រទេស​នេះ​ពុំបាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ទេចាប់​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​ដដែល​នោះ​មក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm