គ្រឹះស្ថានឧត្ដមសិក្សាមិនដំឡើងថ្លៃសិក្សាឆ្នាំថ្មី ខណៈសិស្សកំពុងបន្តចុះឈ្មោះចូលរៀន

2024/11/05 10:47:07 pm        706

ស្របតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា គ្រឹះ​ស្ថាន​ឧត្តម​សិក្សាបានសម្រេចមិនដំឡើងថ្លៃសិក្សាក្នុងឆ្នាំ២០២៤-២០២៥។ ស្របពេលជាមួយគ្នានេះ សិស្ស​ទើបប្រឡង បាក់ឌុបជាប់នេះ កំពុងបន្តទៅ​ចុះឈ្មោះចូល​រៀន​ទៅ​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​ឡាយ​ផងដែរ ។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ​នៅ​ថ្ងៃទី០៥ ខែវិច្ឆិកា នេះ បានប្រាប់BTVថា ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីកម្ពុជា សមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បាន​សម្រេច​ឯក​ភាព​គ្នា​មិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំថ្មីនេះ និងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនសិស្ស-និស្សិត​ទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់សិស្ស-និស្សិត​មាន​លទ្ធភាព អាចចុះឈ្មោះចូលរៀនបានគ្រប់ៗគ្នា ជាពិសេសអ្នកមកពីតាមបណ្តាខេត្ត។ ឯកឧត្តមបណ្ឌិតបានបន្តថា សម្រាប់​តម្លៃ​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បែង​ចែក​ជា​ពីរ​ប្រភេទ​រួម​មាន​៖ ​តម្លៃសិក្សាតាមកម្មវិធីអន្តរជាតិ ចាប់ពី៣ពាន់ដុល្លាឡើងទៅក្នុងមួយឆ្នាំ រៀន​ចាប់​ពី​ថ្នាក់​បរិញ្ញា​បត្រ​ឡើងទៅ និងតម្លៃសិក្សាកម្មវិធីជាតិចាប់ពីបីរយដុល្លាឡើងទៅក្នុងមួយឆ្នាំ រៀនចាប់​ពី​ថ្នាក់​បរិញ្ញាបត្រឡើងទៅ តាមជំនាញផ្សេងៗពីគ្នា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បាន​លើក​ទឹក​ចិត្តដល់សិស្សទើបប្រឡងបាក់ឌុបជាប់ គួរទៅចុះ​ឈ្មោះចូ​ល​រៀន​នៅ​តាម​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ។

សិស្សត្រៀម​ចូលរៀននៅវិទ្យាស្ថានវ៉ាន់ដា រាជធានីភ្នំពេញ បានលើកឡើងដែរថា បន្ទាប់ពី​ប្រឡង​បាក់​ឌុប​ជាប់ មានបំណងចង់ចូលរៀនជំនាញគណនី និងហិរញ្ញវត្ថុ ព្រោះស្រលាញ់ និង​ចូល​ចិត្ត​ជំនាញ​នេះ។​ លើសពីនេះ សិស្សទាំងអស់នោះ បានបង្ហាញអារម្មណ៍រីករាយ និងគាំទ្រនៅ​ពេល​គ្រឹះ​ស្ថាន​ឧត្តមសិក្សាមិនបានតម្លៃថ្លៃសិក្សាក្នុងឆ្នាំថ្មី ដែលជាការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃសិក្សាបានមួយកំរិត និងជំរុញដល់ពួកគេមានឱកាសបានចូលរួមរៀនផងដែរ។

គួរ​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាង​មូល​ធន​មនុស្ស ជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុត ដែលត្រូវ​បាន​កំណត់​នៅ​ក្នុង​គោល​នយោបាយ​ជា​អាទិភាព​របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញ​នូវ​គោល​នយោបាយ​អនុគ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជា​ពិសេស​ដើម្បី​ជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នក​អាណាព្យាបាល និងសិស្ស-និស្សិត៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm