រដ្ឋបាលឃុំបុសលាវ ដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវក្រួសធម្មជាតិ១ខ្សែ មានប្រវែងជាង ៤គីឡូម៉ែត្រ

2024/11/05 11:15:02 pm        539

ក្រចេះ៖ គម្រោងជួសជុលផ្លូវក្រួសធម្មជាតិ១ខ្សែ ប្រវែងជាង ៤គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានដាក់ឲ្យដេញថ្លៃ និងបានបញ្ចប់ដោយរលូន នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដោយមានការចូលរួមពីលោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី ក្រុងការងារលទ្ធកម្ម ខេត្ត ព្រមទាំងក្រុមហ៊ុនវិនិយោគចំនួន៤ក្រុមហ៊ុន។

លោក ណៃ ឃី មេឃុំបុសលាវ បានប្រាប់ឲ្យដឹងថា ផ្លូវ១ខ្សែ ខាងលើនេះ គឺចាប់ពីចំណុចភូមិព្រែកកូវ ដល់ភូមិល្វាទង ក្នុងឃុំបុសលាវ មានប្រវែងសរុប ៤.៣គីឡូម៉ែត្រ ដែលបម្រើជាប្រយោជន៍រួម​ដល់​ប្រជាពលរដ្ឋ សម្រួលការងារដឹកជញ្ជូនដំណាំកសិកម្ម ទំនិញផ្សេងៗ ក៏ដូចជា ការធ្វើដំណើរទៅមក ជាដើម។

ក្រុមហ៊ុនចូលរួម ចំនួន ៤ រួមមាន៖ ក្រុមហ៊ុន ចាំង ម៉ានីម៉ិច ដាក់ដេញថ្លៃ ៨១,៧២០,០០០រៀល, ក្រុមហ៊ុន ស៊ឹម ស៊ីថា ដាក់ដេញថ្លៃ ១៨៩,៧៤០,០០០រៀល, ក្រុមហ៊ុន អ៊ឹង ចាន់ឡា ដាក់ដេញថ្លៃ ៩៤,៦៥០,០០០រៀល និងក្រុមហ៊ុន វ៉េង លាប ដាក់ដេញថ្លៃ ៧៤,៦០៤,០០០រៀល។ ជាលទ្ធផល បានទៅលើក្រុមហ៊ុន វ៉េង លាប ដែលបានដាក់ដេញថ្លៃទាបជាងគេបំផុត។

លោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី បានណែនាំដល់ក្រុមហ៊ុនវិនិយោគ ដែលទទួល​បាន​គម្រោងពីការដាក់ដេញថ្លៃ ​ត្រូវចុះទៅសិក្សាពិនិត្យមើលគ្រោងផ្ទាល់ ​ពិនិត្យមើលកិច្ចសន្យាគម្រោង និង​លក្ខខណ្ឌ​គម្រោង និ​ងត្រូវអនុវត្តឲ្យបានត្រូវត្រូវតាម កិច្ចសន្យា ​និងធនាបាននូវគុណភាពផ្លូវ។

លោក បានបញ្ជាក់ថា ​ប្រសិនបើខាងក្រុមហ៊ុនវិនិយោគធ្វើផ្លូវ ​មិនគោរពតាម ​កិច្ចសន្យាគម្រោងទេ រដ្ឋបាលឃុំនឹងទុកជាមោឃៈ ​និងមិនឲ្យចូលរួម​ដេញថ្លៃ​ នៅគម្រោងក្រោយទៀតទេ រយៈពេលបីឆ្នាំ ៕ ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        165
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm