ចិនត្រៀមសម្រាប់សប្តាហ៍ដ៏សំខាន់ ខណៈទីផ្សាររង់ចាំការបោះឆ្នោតអាមេរិក និងផែនការជួយជំរុញ

2024/11/05 11:18:31 pm        46


បណ្ដាអ្នកវិភាគបាននិយាយថា ទំហំនៃផែនការជួយជំរុញដែលត្រូវបានគេរំពឹងទុកខ្ពស់របស់ប្រទេសចិន នឹងទំនងជាអាស្រ័យលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។

បណ្ដាវិនិយោគិន រំពឹងថា ទីក្រុងប៉េកាំងនឹងប្រកាសព័ត៌មានលម្អិត ស្តីពីការគាំទ្រសារពើពន្ធ នៅថ្ងៃសុក្រនេះ។ នោះគឺជាពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ គឺសភារបស់ប្រទេសចិន គ្រោងនឹងបញ្ចប់កិច្ចប្រជុំរយៈពេល ៥ថ្ងៃ។ ការជួបប្រជុំដូចគ្នាកាលពីឆ្នាំមុន បានគ្រប់គ្រងពិនិត្យតាមដាននូវការកើនឡើងដ៏កម្រនៃឱនភាពសារពើពន្ធ។

នៅឆ្នាំនេះ ពេលវេលានៃកិច្ចប្រជុំនេះ មានន័យថា សេចក្តីលម្អិតណាមួយ នឹងត្រូវបានដាក់ចេញត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបោះឆ្នោតជ្រើសរើសបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ គឺលោក Donald Trump ឬគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris ជាប្រធានាធិបតីបន្ទាប់។ ការបោះឆ្នោតនោះគ្រោងនឹងបិទបញ្ចប់នៅថ្ងៃអង្គារ តាមពេលវេលាម៉ោងក្នុងស្រុក។

ប្រធានសេដ្ឋវិទូចិន នៅក្រុមហ៊ុន Nomura លោក Ting Lu បានឲ្យដឹងនៅក្នុងកំណត់ត្រាមួយកាលពីសប្តាហ៍មុនថា៖ «ទំហំនៃកញ្ចប់ជំរុញសារពើពន្ធរបស់ចិន នឹងមានទំហំធំជាង ១០-២០ភាគរយ ក្រោមការដឹកនាំរបស់លោក Trump បើធៀបសេណារីយោរបស់លោកស្រី Harris»។

តែយ៉ាងណាក្ដី លោកបានព្រមានថា បញ្ហាប្រឈមភាគច្រើនរបស់ប្រទេសចិន គឺជាបញ្ហាក្នុងស្រុក ទោះបីជាវានឹងមានឥទ្ធិពលខ្លះៗពីលទ្ធផលនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកក៏ដោយ។

គួរបញ្ជាក់ថា លោក Trump បានគំរាមដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនចំនួន ៦០ភាគរយ ឬបើតាមសេចក្ដីរាយការណ៍អាចឡើងដល់សូម្បីតែ ២០០ភាគរយ ដែលជាសេណារីយោដ៏ធ្ងន់ធ្ងរមួយ។ ចំណែកលោកស្រី Harris ដែលបច្ចុប្បន្នជាអនុប្រធានាធិបតី មិនទាន់បានបង្ហាញនូវការបោះបង់ដ៏គួរឲ្យកត់សម្គាល់ពីវិធីសាស្រ្តរបស់រដ្ឋបាល លោក Joe Biden នៅឡើយទេ ក្នុងការរឹតបន្តឹងមិនឲ្យប្រទេសចិនមានលទ្ធភាពទទួលបានបច្ចេកវិទ្យាកម្រិតខ្ពស់៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        1
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm