តំណាងអចិន្ត្រៃយ៍របស់រុស្សីប្រចាំនៅសហរដ្ឋអាមេរិក លោកស្រី Anna Yevstigneyeva បាននិយាយថា ប្រទេសរុស្ស៊ីអំពាវនាវឲ្យកូរ៉េខាងត្បូង ចៀសវាងការពាក់ព័ន្ធខ្លួនចូលទៅក្នុងសំណើខ្វះការពិចារណាសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ដល់ទីក្រុងគីវ ជាមួយនឹងអាវុធលោកខាងលិច។
លោកស្រី បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUNថា៖«យើងសោកស្តាយដែលមិត្តចាស់ និងដៃគូរបស់យើងនៅទីក្រុងសេអ៊ូល កំពុងបាត់បង់ឯករាជ្យភាពរបស់ពួកគេយ៉ាងឆាប់រហ័ស ក្រោមសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបំផ្លាញផលប្រយោជន៍ជាតិរបស់ខ្លួន។ ពីគ្រប់រូបរាងទាំង ពួកគេកំពុងទាញខ្លួនពួកគេចូលទៅក្នុងគម្រោងដ៏គ្រោះថ្នាក់របស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការពង្រីកការផ្គត់ផ្គង់អាវុធរបស់លោកខាងលិច ទៅកាន់ទីក្រុងគីវដែលអាវុធទាំងនេះយ៉ាងខ្លាំង ស្របពេលខាតបង់យ៉ាងធ្ងន់ធ្ងរ ក្នុងការប្រយុទ្ធរបស់ខ្លួន»។
លោកស្រីបានសង្កត់ធ្ងន់ថា៖«យើងអំពាវនាវឲ្យកូរ៉េខាងត្បូងដែលជាដៃគូរបស់យើង ពិចារណាទ្វេដង និងកុំឲ្យដើរលើផ្លូវដ៏គ្រោះថ្នាក់បំផុតនេះ ដែលនឹងនាំឲ្យទីក្រុងសេអ៊ូលមិនទទួលបានអ្វីដែលល្អនោះទេ។ បើយោងតាមការស្ទង់មតិរបស់កូរ៉េខាងត្បូង ប្រជាជនភាគច្រើននៃប្រទេសនេះ មិនគាំទ្រគំនិតនៃការបញ្ជូនអាវុធទៅអ៊ុយក្រែនទេ»។
លោកស្រី បានថ្លែងថា៖«គោលនយោបាយឈ្លានពានរបស់សហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េ គឺស្ថិតក្នុងចំណោមរបស់កិច្ចការផ្សេងទៀតដែលមានបំណងប្រមូលផ្តុំសម្ព័ន្ធមិត្តប្រឆាំងនឹងរុស្ស៊ី”។ «គោលនយោបាយនេះ ប្រាប់ឲ្យដឹងជាច្រើនអំពីការជំរុញរបស់សហរដ្ឋអាមេរិកទាក់ទងនឹងអនុតំបន់នេះ»។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុក យ៉ូល ( Yoon Suk-yeol) បាននិយាយកាលពីថ្ងៃទី ២៤ ខែតុលាថា ទីក្រុងសេអ៊ូល អាចនឹងពិចារណាឡើងវិញនូវការបដិសេធរបស់ខ្លួន ក្នុងការផ្តល់ជំនួយដែលអាចបង្កគ្រោះដល់ជីវិត ទៅឲ្យដល់អ៊ុយក្រែនពីទស្សនៈដែលអាចបត់បែនបានជាង»។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បញ្ជាក់ថា៖«ការបញ្ជូនជំនួយដោយប្រយោលតាមរយៈសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀត ជាជាងការនាំចេញគ្រាប់រំសេវដោយផ្ទាល់ ទៅកាន់អ៊ុយក្រែន គឺគួរឲ្យជឿទុកចិត្តបាន។