ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ សមយុទ្ធរបស់អាមេរិក ជប៉ុន និងកូរ៉េខាងជើង បង្ហាញថា ការពង្រឹងនុយក្លេអ៊ែររបស់ខ្លួន គឺត្រឹមត្រូវ

2024/11/06 12:00:39 am        51


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) បានរាយការណ៍ថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un (គីម ជុង អ៊ុន) គឺលោកស្រី Kim Yo Jong (គីម យូ ជុង) បាននិយាយថា សមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បង្ហាញឲ្យឃើញថា ការពង្រឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជារឿងត្រឹមត្រូវសមហេតុផល។

លោកស្រី គីម បានរិះគន់សមយុទ្ធដែនអាកាសដែលពួកគេបានធ្វើបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបដើរដោយឥន្ធនៈរឹងថ្មី ដែលមានឈ្មោះថា Hwasong-19 កាលពីសប្តាហ៍មុន ក៏ដូចជាបានរិះគន់ចំពោះសមយុទ្ធយោធា «ជាង ២០លើក» ដែលប្រទេសសម្ព័ន្ធមិត្តទាំងនេះបានធ្វើនៅឆ្នាំនេះ។

សារព័ត៌មាន KCNA បានឲ្យដឹងថា ដោយគិតដល់ការគំរាមកំហែងបែបនេះ កូរ៉េខាងជើង នឹងមិនងាកចេញពីផ្លូវ ក្នុងការពង្រឹងការរារាំងនុយក្លេអ៊ែររបស់ខ្លួនឡើយ។

ការបាញ់មីស៊ីល ICBM របស់កូរ៉េខាងជើង កាលពីសប្តាហ៍មុន បានហោះខ្ពស់ជាងមីស៊ីលរបស់កូរ៉េខាងជើង កាលពីមុន។ នេះបើយោងតាមការឲ្យដឹងពីកូរ៉េខាងជើងផ្ទាល់ ក៏ដូចជាយោធា នៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានតាមដានការហោះចូលយ៉ាងជ្រៅទៅក្នុងលំហរបស់មីស៊ីលនេះ មុនពេលវាធ្លាក់ក្នុងមហាសមុទ្រ រវាងប្រទេសជប៉ុន និងរុស្ស៊ី។

កងទ័ពអាកាសកូរ៉េខាងត្បូង បានប្រាប់ថា ក្រោយមានការបាញ់បង្ហោះនោះ កងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាជាលើកដំបូង ដែលពាក់ព័ន្ធនឹងយានដ្រូន Global Hawk និង Reaper ដោយទម្លាក់គ្រាប់តម្រង់គោលដៅដោយមាន GPS ក្នុងការវាយប្រហារក្លែងធ្វើឲ្យដូចពិត ប្រឆាំងគោលដៅសត្រូវ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm