មន្ត្រីលោកខាងលិច៖ រុស្ស៊ីនៅពីក្រោយគម្រោងបង្កប់គ្រាប់បែកលើយន្តហោះដឹកទំនិញ

2024/11/06 12:29:21 am        57


មន្ត្រីសន្តិសុខលោកខាងលិច បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NBC News ថា ប្រទេសរុស្ស៊ីត្រូវទទួលខុសត្រូវ ចំពោះការបញ្ជូនឧបករណ៍បង្កជាការផ្ទុះចំនួន ២កញ្ចប់ ទៅកាន់មជ្ឈមណ្ឌលដឹកជញ្ជូន DHL នៅប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស កាលពីខែកក្កដា ដោយនេះជាផ្នែកមួយនៃយុទ្ធនាការវិឆ្ឆេទកម្មដ៏ធំទូលំទូលាយ ដែលអាចនឹងចាប់ផ្តើមវាយប្រហារលើយន្តហោះធ្វើដំណើរឆ្ពោះទៅនឹងអាមេរិកខាងជើង។

សារព័ត៌មាន Wall Street Journal បានរាយការណ៍ដំបូងគេ អំពីគ្រោងការដ៏គួរឲ្យសង្ស័យនេះ។ យោងតាមមន្ត្រីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ បានឲ្យដឹងថា អាជ្ញាធរប៉ូឡូញ បានចាប់ខ្លួនមនុស្ស ៤នាក់ ហើយនិងកំពុងស្វែងរកមនុស្ស ២នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងករណីនេះ។

នៅក្នុងអ៊ីម៉ែល (សារអេឡិចត្រូនិក) របស់ខ្លួន DHL បានឲ្យដឹងថា ខ្លួនដឹងអំពីហេតុការណ៍ផ្ទុះចំនួន ២ដង ថ្មីៗនេះ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូននៅក្នុងបណ្តាញរបស់ក្រុមហ៊ុន ហើយថា ខ្លួនកំពុងសហការជាមួយអ្នកស៊ើបអង្កេត។

ចំណែករដ្ឋបាលសន្តិសុខដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានពង្រឹងការត្រួតពិនិត្យទំនិញតាមអាកាស ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។

អាជ្ញាធរអាល្លឺម៉ង់ និងអង់គ្លេស បានប្រាប់ឲ្យដឹងថា ពួកគេកំពុងស៊ើបអង្កេត ជុំវិញការសង្ស័យពីការធ្វើអំពើវិឆ្ឆិទកម្មរុស្ស៊ី ក្នុងឧប្បត្តិហេតុចំនួន២ កាលពីខែកក្កដា។ កញ្ចប់មួយដែលកំពុងនៅលើផ្លូវទៅកាន់យន្តហោះ បានផ្ទុះនៅមជ្ឈមណ្ឌលដឹកជញ្ជូន DHL ក្នុងទីក្រុង Leipzig របស់អាល្លឺម៉ង់ មុនពេលមានការហោះហើរដែលបានគ្រោងទុក។ ហើយក្នុងខែកក្កដានោះផងដែរ កញ្ចប់មួយទៀតបានផ្ទុះឆេះ នៅមជ្ឈមណ្ឌល DHL ក្នុងទីក្រុង Birmingham របស់អង់គ្លេស។

មន្ត្រីលោកខាងលិចបាននិយាយថា កញ្ចប់ទាំងនោះ រួមមានម៉ាស៊ីនម៉ាស្សាអគ្គិសនីដែលងាយឆេះដោយសារសារធាតុម៉ាញេស្យូម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        1
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm