ក្រុមឧទ្ទាម ដណ្តើមបានកាន់កាប់ទីក្រុងសំខាន់ នៅភាគខាងកើតកុងហ្គោ ជាប់ព្រំដែនអ៊ូហ្គង់ដា

2024/11/06 12:55:58 am        68

ស្ថានីយ៍វិទ្យុអាហ្រ្វិកខាងត្បូង SABC បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធមកពីចលនាថ្ងៃទី ២៣ ខែមីនា (M23) បានដណ្តើមកាន់កាប់ទីក្រុង Kamandi-Gite ដែលជាទីក្រុងសំខាន់មួយ នៅក្នុងខេត្ត North Kivu ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ូហ្គង់ដា។

យោងតាមរបាយការណ៍បានឲ្យដឹង កងកម្លាំង M23 បានកាន់កាប់ទីក្រុងនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយចលនា Wazalendo ដែលជាក្រុមចម្រុះនៃក្រុមឧទ្ទាមសម្ព័ន្ធមិត្តជាមួយកងកម្លាំងប្រដាប់អាវុធផ្លូវការ។ ជាលទ្ធផល អ្នកស្រុកនៃទីប្រជុំជន Kamandi-Gite ដែលមានប្រជាជនចំនួន ៣០.000 នាក់ និងកន្លែងតាំងទីលំនៅជុំវិញរបស់ខ្លួន បានចាប់ផ្តើមភៀសខ្លួន។

អង្គភាព M23 បានបន្តការវាយលុករបស់ពួកគេឡើងវិញ នៅក្នុងខេត្ត North Kivu នៅពាក់កណ្តាលខែតុលា ដោយបានដំណើ្តមកាន់កាប់កន្លែងតាំងទីលំនៅសំខាន់ៗចំនួន ១០កន្លែង។ ខណៈពេលដែលអរិភាព បានជាប់ពាក់ព័ន្ធយ៉ាងសំខាន់ក្នុងការប្រយុទ្ធគ្នារវាងកម្លាំង M23 និងកងកម្លាំង Wazalendo ក៏មានការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាម និងកងទ័ពកុងហ្គោជាប្រចាំ នៅក្នុងតំបន់ជាច្រើន។ ភាគីទាំងពីរ មិនបានប្រកាសពីការដកខ្លួនជាផ្លូវការពីបទឈប់បាញ់ ដែលបានកើតឡើងរវាងកងទ័ពកុងហ្គោ និង M23 ចាប់តាំងពីដើមខែសីហា ឆ្នាំនេះទេ។

ចលនា M23  ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១២ ដោយទាហារនរត់ចោលជួរពីកងទ័ពកុងហ្គោ។ ចលនានេះ បានបន្តការវាយលុករបស់ខ្លួននៅភាគខាងកើតកុងហ្គោ ក្នុងខែមករា ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមក បានគ្រប់គ្រងលើកន្លែងតាំងទីលំនៅជាច្រើន នៅក្នុងខេត្ត North Kivu។ រដ្ឋាភិបាលកុងហ្គោចោទប្រទេសរ្វ៉ាន់ដាថា បានគាំទ្រក្រុមឧទ្ទាមនេះ។

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        19
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm