នាយករដ្ឋមន្ត្រីអៀរឡង់ នឹងប្រកាសការបោះឆ្នោតសកល នៅសប្តាហ៍នេះ

2024/11/06 02:01:09 am        70

នាយករដ្ឋមន្ត្រីអៀរឡង់ លោក Simon Harris នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) នេះ បាននិយាយថា លោកគ្រោងនឹងប្រកាសពីការបោះឆ្នោតសភា នៅចុងសប្តាហ៍នេះ ដែលទំនងជានឹងកំណត់កាលបរិច្ឆេទការបោះឆ្នោត នៅចុងខែនេះ។

លោក Harris មានពេលរហូតដល់ខែមីនា ទើបដល់ការបោះឆ្នោត ប៉ុន្តែបាន និងកំពុងរៀបចំការបោះឆ្នោតមុនកំណត់នេះ ដោយសារការផ្ដល់ថវិកាចំនួន ១០,៥ពាន់លានអឺរ៉ូ កាលពីខែមុន ដោយមានអ្នកបោះឆ្នោតជាច្រើនចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ពីកញ្ចប់ថវិកានេះ ក្នុងសប្តាហ៍នេះ។

លោក Harris បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមានបំណងស្វែងរកការរំលាយ Dail (សភា) នៅសប្តាហ៍នេះ ខ្ញុំមិនគិតថា វានឹងកើតឡើង ហើយផ្ដល់ការភ្ញាក់ផ្អើលដល់នរណាម្នាក់នៅទូទាំងប្រទេសនេះទេ»។

ដោយសំដៅលើច្បាប់ដែលរដ្ឋាភិបាលមានគោលបំណងឲ្យទទួលបានការអនុម័តពីសភា នៅថ្ងៃព្រហស្បតិ៍មុនពេលលោក Harris ដាក់ចេញកាលបរិច្ឆេទបោះឆ្នោត ដែលរំពឹងថា នឹងនៅថ្ងៃទី២៩ ខែវិច្ឆិកានោះ លោកបានបន្ថែមថា៖ «យើងត្រូវការធ្វើឲ្យសម្រេចកិច្ចការនេះ នៅ ២-៣ថ្ងៃខាងមុខជាមុនសិន»។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិមតិកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បានបង្ហាញថា គណបក្ស Fine Gael របស់លោក Harris ទទួលបានសំឡេងគាំទ្រ ២៦ភាគរយ ដៃគូរដ្ឋាភិបាលចម្រុះដ៏សំខាន់របស់ខ្លួន និងជាក្រុមកណ្តាលស្តាំនិយម គឺគណបក្ស Fianna Fail មាន ២០ភាគរយ ហើយគណបក្សប្រឆាំងដ៏ធំ Sinn Fein តាមពីក្រោយ មានសំឡេងគាំទ្រ ១៨ភាគរយ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm