យន្តហោះដឹកជំនួយមនុស្សធម៌ជាង ១៩តោនរបស់រុស្ស៊ីសម្រាប់ប្រទេសលីបង់ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងបេរូត នាថ្ងៃអង្គារនេះ ។
យោងតាមសេចក្តីថ្លែងការណ៍ពីស្ថានទូតរុស្ស៊ីនៅលីបង់ បានឲ្យដឹងថា រៀបចំឡើងដោយក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី ទំនិញរួមទាំងគ្រឿងផ្គត់ផ្គង់ចាំបាច់ គឺមានគោលដៅយកឈ្នះផលវិបាកនៃជម្លោះកំពុងបន្តនៅក្នុងប្រទេសមួយនេះ ។
មនុស្សជាង ១,២លាននាក់ ត្រូវបានជម្លៀសខ្លួនដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើលីបង់កាលពីរយៈពេល ១ឆ្នាំមុន នៅក្នុងយុទ្ធនាការរបស់ពួកគេប្រឆាំងក្រុមជីវពលហេសបូឡា ក្នុងនោះរួមទាំងមនុស្ស ១៩ម៉ឺននាក់ដែលស្វែងរកការស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ន ក្រៅពីនោះពួកគេស្នាក់នៅជាមួយសាច់ញាតិ ផ្ទះជួល ឬស្នាក់នៅតាមផ្លូវ ។
ទីភ្នាក់ងារគ្រប់គ្រងវិបត្តិលីបង់ និយាយថា ក្នុងចំណោមទីជម្រក ១.១៣០កន្លែង ទីជម្រក ៩៤៨កន្លែង មានផ្ទុកមនុស្សចំណុះអតិបរមា ៕