ឆ្នាំនេះប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផលស្រូវវស្សាបាន ១១ម៉ឺនតោន ខណៈ​ស្រូវ​កំពុង​ដុះលូ​ត​លាស់ល្អ មិនមានផលរំខានពីជំនន់ទឹកភ្លៀងនោះឡើយ

2024/11/06 05:13:54 pm        269

កំពង់ឆ្នាំង៖ ប្រជាកសិករខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០២៤នេះ ធ្វើស្រែវស្សាបានលើសផែនការ ខណៈ​​ស្រូវ​វស្សាកំពុងដុះលូតលាស់ល្អប្រសើរ និងមិនមាន​ការ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​នោះ​ឡើយ។ ដោយឡែកការប្រមូលផលស្រូវវស្សា គិតមកដល់ថ្ងៃនេះបាន​ចំនួន​២៦៧១៩​ហិកតា និងទទួលផលបាន១១៦២១៥តោន។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ។

លោក ងិន ហ៊ុន បានថ្លែងឲ្យដឹងទៀតថា៖ នៅឆ្នាំ២០២៤នេះ ប្រជាកសិករខេត្តកំពង់ឆ្នាំង បាន​ប្រមូល​ផល​ស្រូវវស្សាលើផ្ទៃដីស្រែចំនួន២៦៧១៩ហិកតា លើផ្ទៃដីស្រែវស្សា​សរុប​ចំនួន​១៤​០៦​០០​ហិកតា ។ ក្នុងចំណោមផ្ទៃដីដែលប្រមូលផលជាង២ម៉ឺនហិកតានេះ ផល​ដែល​ទទួល​បាន​ចំនួន​១១៦២១៥តោន។ ដោយឡែកតម្លៃស្រូវក្នុងសប្តាហ៍នេះ គឺស្រូវក្រអូប(ហាលស្ងួត) តម្លៃ​១៦៥០​រៀល ក្នុង១គីឡូក្រាម, ដែលតម្លៃនេះ​ខ្ពស់​ជាង​តម្លៃ​ស្រូវ​ឆ្នាំ​២០២៣​ចំនួន​៦០​រៀល​ក្នុង​១​គីឡូក្រាម, ស្រូវចំរុះស្ងួតមានតម្លៃ១៣០០រៀលក្នុង១គីឡូក្រាម ទាប​ជាង​ឆ្នាំ​២០២៣​ប្រមាណ​៨០​រៀល​ក្នុង​១​គីឡូក្រាម, និងស្រូវOMសើម មានតម្លៃ៩៦០រៀលក្នុង១គីឡូក្រាម ខ្ពស់ជាង​ឆ្នាំ​២០២៣ ប្រមាណ​៤០រៀលក្នុង១គីឡូក្រាម។ ក្នុងចំណោមស្រូវវស្សាទាំងនោះ ប្រជាកសិករ​បាន​ដាំ​ដុះ​ស្រូវ​ស្រាលមានចំនួន២៩ ៤៥០ហិកតា, ស្រូវកណ្តាលមានចំនួន៦៥ ៦៤៤ហិកតា, និង​ស្រូវ​ធ្ងន់​ធ្វើ​បានចំនួន ៤៥ ៥០៦ ហិកតា ។

លោកបាន​បន្តថា ដោយសារមានទឹកភ្លៀងគ្រប់គ្រាន់ ស្រូវវស្សាឆ្នាំនេះ កំពុងដុះ​លូត​លាស់​ល្អ​ប្រសើរ​ ក្នុងនោះ រយះពេលប៉ុន្មានថ្ងៃនេះភ្លៀងបានបន្តធ្លាក់ចុះនៅតាមតំបន់ភ្នំ ប៉ុន្តែស្រែ​វស្សា​របស់​​បងប្អូនប្រជាកសិករ មិនទាន់រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅឡើយទេ។ ក្រៅ​ពី​ដាំ​ដុះ​ស្រូវវ​ស្សាហើយ ប្រជាកសិករបានខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗទៀតផងដែរ និងចិញ្ចឹ​ម​សត្វ​បន្ថែម ដើម្បីបង្កើនផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអោយធូរធារថែមមួយកម្រឹតទៀត ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm