រដ្ឋមន្ត្រីការបរទេសឥណ្ឌា៖ អាមេរិកនឹងកាន់តែបង្កើនភាពឯកោ ទោះអ្នកណាឈ្នះឆ្នោតក៏ដោយ

2024/11/06 05:15:39 pm        199

រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយនៅថ្ងៃពុធ (០៦ វិច្ឆិកា) នេះថា សហរដ្ឋអាមេរិក ទំនងជាបង្កើនភាពផ្ដាច់ខ្លួនកាន់តែខ្លាំងឡើងពីបញ្ហាពិភពលោក មិនខ្វល់អ្នកណាដែលនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ខ្លួនឡើយ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងកង់បេរ៉ា ស្របពេលដែលប្រជាជនអាមេរិកបន្តបោះឆ្នោត លោក ស៊ូប្រាម៉ានយ៉ាម ចៃសានខា (Subrahmanyam Jaishankar) បាននិយាយថា ការបោះឆ្នោតនេះទំនងជាមិនផ្លាស់ប្តូរអ្វីដែលលោកហៅថានិន្នាការរយៈពេលវែងនៅក្នុងគោលនយោបាយរបស់អាមេរិកទេ។

លោកលើកឡើងថា "ប្រហែលជាចាប់ផ្តើមពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មក សហរដ្ឋអាមេរិកបានកាន់តែមានការប្រុងប្រយ័ត្នចំពោះការប្តេជ្ញាចិត្តជាសកលរបស់ខ្លួន" ដោយចង្អុលបង្ហាញពីការស្ទាក់ស្ទើររបស់អាមេរិក ក្នុងការដាក់ពង្រាយ និងដកទ័ពចេញពីអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន។

លោកបានសង្កត់ធ្ងន់ក្នុងអំឡុងកិច្ចពិភាក្សាជាក្រុមជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងនូវែលសេឡង់ថា "លោក Donald Trump ប្រហែលជាមានភាពច្បាស់លាស់ និងបង្ហាញកាន់តែច្បាស់ក្នុងការបង្កើនភាពឯកោបែបនោះ ប៉ុន្តែក៏ត្រូវសម្លឹងមើលអាមេរិកជារួមផងដែរ ច្រើនជាងក្នុងន័យមនោគមវិជ្ជានៃរដ្ឋបាលនាពេលបច្ចុប្បន្ន"។

រដ្ឋមន្រ្តីឥណ្ឌារូបនេះបានបញ្ជាក់កាលពីថ្ងៃអង្គារថា ទំនាក់ទំនងរបស់ឥណ្ឌា ជាមួយសហរដ្ឋអាមេរិក នឹងបន្តរីកចម្រើននៅពេលអនាគតទោះអ្នកណាទទួលជ័យជម្នះក៏ដោយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        32
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        67
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm