ចិន​ដក​ខ្លួន​មិន​រៀបចំ​ការប្រកួត F1 ឡើយ​នៅ​ឆ្នាំក្រោយ​

2021/10/18 07:35:59 pm        138

​ប្រណាំង​រថយន្ត៖ ​មិនមាន​ព្រឹត្តិការណ៍ F1 នៅក្នុង​កាលវិភាគ​ប្រកួត​នៅ​រដូវ​កាល ២០២២ ឡើយ​ដោយសារតែ​វិបត្តិ Covid-19 នេះ​។ ​ទីលាន​នៅ​ទីក្រុង​សៀង​ហៃ​បាន​ផ្អាក​មិន​រៀបចំ​ការប្រកួត F1 តាំងពី​ការ​ផ្ទះ​ឡើង​ដំបូង​នៃ​មេរោគ​រាតត្បាត Covid-19 ហើយ​វិធានការ​តឹងរ៉ឹង​បច្ចុប្បន្ន​របស់​ចិន​ជុំវិញ​បញ្ហា Covid-19 នេះ មានន័យថា​ការប្រកួត​នៅលើ​ទឹកដី​ចិន​ពិតជា​មិនអាច​ទៅរួច​ឡើយ​។

​​កាលវិភាគ​ប្រកួត​រប​ស់​ចិន​ជា​រៀងរាល់ឆ្នាំ​គឺ​នៅ​ខែមេសា ខណៈ​អវត្តមាន​របស់​ចិន​នឹង​ជំនួស​ដោយ​ការប្រកួត​នៅ​ទីលាន Imola ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃទី២៤ ខែមេសា​។ ​​មានតែ​ចិន​មួយ​ទេ​ដែល​នៅតែ​បន្ត​អវត្តមាន ក្រៅពីនេះ​រួមមាន​អូស្ត្រាលី កាណាដា សឹង្ហ​បុរី និង​ជប៉ុន​សុទ្ធតែ​ត្រលប់មក​ក្នុង​កាលវិភាគ​របស់ F1 វិញ​នៅ​ឆ្នាំ២០២២ ខាងមុខ​។​ ​​បួន​ប្រទេស​ខាងលើនេះ​សុទ្ធតែ​អវត្តមាន ២រដូវ​កាល​មកហើយ​ដោយសា​រវិ​ប​ត្តិ Covid-19 នេះ​។​

​​F1 នៅ​រដូវ​កាល ២០២២ ខាងមុខ​នឹងមាន​ការប្រកួត​ដល់​ទៅ ២៣ទីលានដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​របស់ F1​។ ​​រដូវ​កាល​ក្រោយ​ការប្រកួត​នឹង​ចេញ​ដំបូង​នៅ​ប្រទេស​បា​រ៉ែ​ន​ថ្ងៃទី២០ ខែមីនា និង​បិទ​បញ្ចប់​រដូវ​កាល​នៅ​ថ្ងៃទី២០ ខែវិច្ឆិកា​មានន័យថា ២៣ទីលាន​នេះ​ប្រកួត​ក្នុង​ចន្លោះ ៣៥សប្តាហ៍​។ ​​F1 ក៏បាន​គិតគូ​ពី​កាលវិភាគ​របស់ខ្លួន​មិនឱ្យ​ជាន់​នឹង World Cup ២០២២ ដែរ​ពោលគឺ​រដូវ​កាល ២០២២ នឹង​បញ្ចប់ ៣សប្តាហ៍​មុន World Cup៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm