កីឡាជាតិលើកទី៤៖ ក្រសួងមហាផ្ទៃនៅតែបន្តនាំមុខតារាងមេដាយ ដេញតាមពីក្រោយដោយក្រសួងការពារជាតិ

2024/11/06 05:39:42 pm        233

គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃនៅតែបន្តនាំមុខតារាងមេដាយ ក្រោយ​ឈ្នះ​មេដាយ​សរុប១១៥គ្រឿង(មាស៦៥ ប្រាក់៣២ និងសំរឹទ្ធ១៨) ក្នុងព្រឹត្តិការណ៍​កីឡាជាតិ​លើកទី​០៤ និងកីឡាជាតិជនពិការលើកទី០២ ឆ្នាំ២០២៤។ ក្រសួងការពារជាតិ​កំពុង​ដេញ​តាម​ពី​ក្រោយ ប៉ុន្តែគម្លាតមេដាយខុសគ្នាច្រើន បន្ទាប់ពីឈ្នះមេដាយមាស៤២គ្រឿង ប្រាក់២៥​គ្រឿង និងសំរឹទ្ធ២១គ្រឿង សរុប៨៧គ្រឿង។

ចំណែកខេត្តកណ្តាលបន្តឈរលេខ៣ ជាមួយមេដាយមាស១២គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៣១គ្រឿង សរុប៥៦គ្រឿង។ ក្រសួងសេដ្ឋកិច្ច បញ្ចប់ថ្ងៃប្រកួតទី៧ ឈរនៅលេខ៤ជាមេដាយសរុប១៩គ្រឿង ក្នុងនោះមាស៩គ្រឿង ប្រាក់៧គ្រឿង និងសំរឹទ្ធ៣គ្រឿង។

ឯខេត្តតាកែវ សៀមរាប ស្ទឹងត្រែង កែប ព្រៃវែង និងខេត្តកំពង់ឆ្នាំងឈរនៅលំដាប់ទី៥ ៦ ៧ ៨ ៩ និងលំដាប់ទី១០រៀងគ្នា ស្របពេលដែលខេត្តស្វាយរៀងឡើងពីលេខ១៧មកឈរនៅចំណាត់ថ្នាក់ទី១១ ក្រោយដណ្តើមបានមេដាយមាស៣គ្រឿង ប្រាក់៨ និងសំរឹទ្ធ៧គ្រឿង សរុប១៨គ្រឿង។

រីឯខេត្តកោះកុង ពេលនេះដណ្តើមបានមេដាយហើយ និងឡើងមកឈរលេខ១៨ ក្រោយឈ្នះមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ៣គ្រឿង សរុប៧គ្រឿង។ ព្រះវិហាក៏ឈ្នះមេដាយដែរ ក្រោយពីមិនអាចរកមេដាយបាន៦ថ្ងៃប្រកួត ដោយដណ្តើមបានមេដាយសំរឹទ្ធ៣គ្រឿង។

ពេលនេះមានតែខេត្តពីរទេក្នុងចំណាម២៥រាជធានី ខេត្តនិងក្រសួង៣ដែលចូលរួមកីឡាជាតិ និងកីឡាជាតិជនពិការឆ្នាំនេះ មិនទាន់ឈ្នះមេដាយ គឺខេត្តក្រចេះ និងខេត្តរតនៈគីរី ពេលដែលកីឡាជាតិ នឹងបញ្ចប់នៅថ្ងៃទី៨ ខែវិច្ឆិកា សប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm