កំណត់ត្រាខ្ពស់បំផុតប្រាក់ ១៥,៩ពាន់លានដុល្លារ បានចំណាយលើយុទ្ធនាការបោះឆ្នោតនៅអាមេរិក

2024/11/06 06:21:28 pm        170

ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០២៤នេះ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ត្រូវបានកំណត់ថាក្លាយជាការចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានការរួមចំណែកសរុបឈានដល់១៥,៩ពាន់លានដុល្លារ។

យោងតាមអង្គការមិនរកប្រាក់ចំណេញ OpenSecrets បានឲ្យដឹងថាការចំណាយដែលរាប់បញ្ចូលទាំងការប្រកួតប្រជែងនៅក្នុងសភា កើនលើសពី១៥,១ពាន់លានដុល្លារអាមេរិក ដែលបានចំណាយក្នុងឆ្នាំ២០២០ និងច្រើនជាងទ្វេដងក្នុងឆ្នាំ២០១៦ ដែលមានចំនួនត្រឹមតែ៦,៥ពាន់លានដុល្លារ ។

នៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីដ៏ក្តៅគគុក លោកស្រីKamala Harris បានលេចចេញជាអ្នកនាំមុខសម្រាប់ការរៃអង្គាសមូលនិធិ។ យុទ្ធនាការរបស់លោកស្រីផ្ទាល់ រៃអង្គាសប្រាក់បានជាង ១ពាន់លានដុល្លារអាមេរិក ដោយ៤០ភាគរយ បានមកពីម្ចាស់ជំនួយតូចៗ បូកបន្ថែម៥៨៦លានដុល្លារអាមេរិក បានមកពីគណៈកម្មាធិការសកម្មភាពនយោបាយដែលគាំទ្រ។

យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ រៃអង្គាសប្រាក់ដោយផ្ទាល់បាន៣៨២លានដុល្លារ ដោយ ២៨ ភាគរយបានមកពីម្ចាស់ជំនួយតូចៗ ខណៈគណៈកម្មាធិការពាក់ព័ន្ធបានរួមចំណែកចំនួន៦៩៤ លានដុល្លារអាមេរិក។

អ្នកគាំទ្រគណបក្សសាធារណៈរដ្ឋសំខាន់ៗរួមមាន លោក Richard និង Elizabeth Uihlein មកពីឧស្សាហកម្មចម្រុះ មហាសេដ្ឋីកាស៊ីណូលោកស្រីMiriam Adelson នាយកប្រតិបត្តិក្រុមហ៊ុនTesla និង SpaceX លោក Elon Musk និងអ្នកវិនិយោគមូលនិធិការពារហានិភ័យ លោក Kenneth Griffin ដែលម្នាក់ៗបានរួមចំណែកជាង១០០លានដុល្លារអាមេរិកដល់លោកTrump និងគណបក្សសាធារណរដ្ឋ។

យោងតាមទិន្នន័យ ដែលចងក្រងដោយក្រុមហ៊ុនតាមដានការផ្សាយពាណិជ្ជកម្ម AdImpact បានឲ្យដឹងថា សរុបទាំងអស់ទឹកប្រាក់១០,៥ពាន់លានដុល្លារអាមេរិក ត្រូវបានចំណាយលើការ​ផ្សព្វផ្សាយសម្រាប់យុទ្ធនាការប្រកួតប្រជែង ចាប់ពីប្រធានាធិបតី រហូតដល់មន្ត្រីថ្នាក់តំបន់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm