សមាជិកថ្មីមកពីអតីតបក្សប្រឆាំង ប្តេជ្ញាបំពេញតួនាទី ចូលរួមថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍

2024/11/06 07:42:30 pm        308

អតីតសមាជិក និងមន្រ្តីជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ប្តេជ្ញា​បំពេញ​តួនាទី​ជា​សមាជិក​ថ្មី​ក្នុង​គណបក្ស​ប្រជាជនកម្ពុជាឱ្យបានល្អបំផុត និងចូលរួមធានានូវសុខសន្តិភាព និងការអភិវឌ្ឍន៍​ប្រ​ទេសកម្ពុជា។

ថ្លែងប្រាប់ BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅ​ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំង បាន​សម្តែងការរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបា​ន​ចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​ថ្មី​មក​​ពី​អតីត​គណបក្ស​ប្រឆាំង​សរុប​ចំនួនជាង២ពាន់នាក់ ដែលទើបចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង លើកឡើងថា ពិធី​ជួបជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ ដើម្បីពី​បង្ហាញ​ទំហំ​នៃ​សមាជិក​ថ្មី​ដែល​សម្រេច​ចូល​រួម​ជីវ​ភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា ក្នុងនាមជាសមាជិកថ្មី លោក​នឹងបំពេញតួនាទីឱ្យបានខ្ជាប់ខ្ជួនក្នុងការបម្រើប្រទេសជាតិ ព្រោះគណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្សដែលធានាសុខសន្តិភាព និងបម្រើប្រជាជនគ្រប់និន្នានយោបាយទាំងអស់។

ជាមួយគ្នា លោក សំ សុខគង់ សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន និង​អតីត​ជា​មេធា​វី​របស់​អតីត​គណបក្ស​ប្រឆាំង បានសម្តែងក្ដីរីករាយ​ចំពោះកា​រចូ​ល​រួម​ក្នុង​ពិធី​សំណេះ​សំណា​ល​ជា​មួយ​សម្តេច​តេជោ ហ៊ុន សែន។ លោកចាត់ទុកនេះ ជាឱកាសដ៏មាន​តម្លៃ​សម្រាប់​រូប​លោក​ជា​សមាជិក​ថ្មី បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបា​ន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជាឱ្យបន្តសុខសន្តិភាព និងការអភិវឌ្ឍន៍។

ជាមួយគ្នានេះសមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ក៏បាន​អំពាវ​នាវ​ដល់​​បង​ប្អូន​ប្រជាពលរដ្ឋមួយចំនួនដែលជឿលើនយោបាយជ្រុលនិយម សូមពិចារណា និងងាកមក​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំនៃម្លប់សន្តិភាព និងការអភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​រីក​ចម្រើនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយ​សាម​គ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីត​មន្រ្តី​ដឹក​នាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុង​ចំណោមសមាជិកជាង ១ម៉ឺននាក់​ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm