ប្រេងធ្លាក់ថ្លៃ ដោយសារការបង្កើនការស្តុក និងការឡើងថ្លៃប្រាក់ដុល្លារ មុនលទ្ធផលបោះឆ្នោតអាមេរិក

2024/11/06 10:55:42 pm        610

តម្លៃប្រេងបានធ្លាក់ចុះជាង ១ភាគរយ នៅថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) ដោយសារការស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងច្រើនជាងការព្យាករណ៍ ខណៈប្រាក់ដុល្លារ បានឡើងថ្លៃ ដោយសារការរំពឹងទុករបស់ទីផ្សារ ដែលថា ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក អាចលោក Donald Trump របស់គណបក្សសាធារណរដ្ឋទទួលបានជ័យជម្នះ ទោះបីជាការប្រកួតប្រជែងនៅតែប្រកៀកប្រកិតពេកមិនអាចវាយតម្លៃបានក៏ដោយ។

ភាគហ៊ុនប្រេងឆៅ Brent បានធ្លាក់ចុះចុងក្រោយ ៩០សេន ឬ ១,២ភាគរយ ដោយមានតម្លៃជួញដូរ ៧៤,៦៣ដុល្លារ ក្នុងមួយបារ៉ែល (នៅវេលាម៉ោង ៤:៥០នាទី ម៉ោងសកល) ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៨២សេន ឬ ១,១ភាគរយ ដោយមានតម្លៃជួញដូរ ៧១,១៧ដុល្លារ ក្នុងមួយបារ៉ែល។

លោក Tony Sycamore អ្នកវិភាគនៅក្រុមហ៊ុន IG Markets បាននិយាយថា៖ «សញ្ញាដំបូងមានភាពអំណោយផល សម្រាប់គណបក្សសាធារណរដ្ឋ ហើយខណៈពេលដែលវានៅតែជាប៉ុន្មានថ្ងៃដំបូង ទាំងទិន្នផលរបស់សហរដ្ឋអាមេរិក និងទាំងប្រាក់ដុល្លារអាមេរិកកំពុងឡើងខ្ពស់ ក្នុងការជួញដូរ»។

លោក Trump បាននាំមុខនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារដោយទទួលបានអង្គបោះឆ្នោតចំនួន ២១១ ធៀបនឹង ១៤៥ របស់លោកស្រី Harris ដោយការបោះឆ្នោតត្រូវបានរាប់ ១ភាគ៣។ តែទោះបីជាយ៉ាងណាក្ដី លទ្ធផលនៃការប្រកួតប្រជែងនៅតែមិនច្បាស់លាស់ ដោយរដ្ឋប្រទាញប្រទង់សំខាន់ៗ ដែលទំនងជាមិនអាចត្រូវបានប្រកាសលទ្ធផល ក្នុងរយៈពេលរាប់ម៉ោង ឬសូម្បីតែច្រើនថ្ងៃ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm       
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm