លោក Michael O'Hanlon អ្នកស្រាវជ្រាវជាន់ខ្ពស់ និងនាយកផ្នែកស្រាវជ្រាវក្នុងកម្មវិធីគោលនយោបាយការបរទេសនៅស្ថាប័ន Brookings ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់សារព័ត៌មាន TASS ថា សហរដ្ឋអាមេរិក ត្រូវការយុទ្ធសាស្ត្រថ្មីសម្រាប់ប្រទេសអ៊ុយក្រែន ដោយមិនគិតថា អ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ០៥ ខែវិច្ឆិកានេះទេ។
លោកបានចង្អុលបង្ហាញដោយសំដៅទៅលើបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump និងគូប្រជែងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ថា៖«អ្នកណាឈ្នះការបោះឆ្នោតក៏ដោយ ក៏នឹងត្រូវការយុទ្ធសាស្រ្តថ្មីដែលមិនត្រឹមតែជួយអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឹងប្រែងឲ្យសកម្មបន្ថែមទៀត ដើម្បីស្វែងរកមធ្យោយបាយជួយបញ្ចប់សង្រ្គាមនេះ»។
អ្នកជំនាញរូបនេះ បានបន្ថែមថា៖«យុទ្ធសាស្រ្តបច្ចុប្បន្នរបស់ លោក Biden គឺល្អសម្រាប់គោលបំណង ភ្លាមៗ និងជាអាទិភាព ប៉ុន្តែក្នុងរយៈពេល ៤ឆ្នាំ ខាងមុខ យើងត្រូវរួមគ្នារកវិធីបញ្ចប់ជម្លោះនេះ»។