ក្រសួងសន្តិសុខរដ្ឋបាននិយាយនៅថ្ងៃពុធ (០៦ វិច្ឆិកា) នេះថា អតីតបុគ្គលិកម្នាក់ដែលធ្វើការឱ្យទីភ្នាក់ងាររដ្ឋមួយរបស់ប្រទេសចិន ត្រូវបានកាត់ទោសប្រហារជីវិតដ៏កម្រ សម្រាប់ការទម្លាយ "ការណ៍សម្ងាត់រដ្ឋ" បន្ទាប់ពីជនល្មើសរូបនោះត្រូវបានចោទប្រកាន់ថា បានប្រគល់អង្គចងចាំផ្ទុកឯកសា USB របស់ខ្លួនទៅឱ្យភ្នាក់ងារចារកម្មបរទេស។
ករណីនេះគូសបញ្ជាក់ពីការបង្រ្កាបយ៉ាងខ្លាំងក្លារបស់ប្រទេសចិន លើសកម្មភាពចារកម្ម និងគូសបញ្ជាក់ពីការកើនឡើងនៃភាពតានតឹងរវាងប្រទេសចិន និងប្រទេសដទៃទៀតលើបញ្ហាសន្តិសុខជាតិ។
ក្រសួងបានបង្ហោះនៅលើកម្មវិធីផ្ញើសារ វីឆាត (WeChat) ថា បុរសម្នាក់ដែលមាននាមត្រកូល ចាង (Zhang) បានផ្តល់ "ការណ៍សម្ងាត់កំពូលរបស់រដ្ឋ និងអាថ៌កំបាំងធម្មតាមួយចំនួនធំដល់ភ្នាក់ងារចារកម្មបរទេស ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ"។
ក្រសួងមិនបានបង្ហាញឈ្មោះពេញ ឬមុខតំណែងការងារពីមុនរបស់បុរសនោះទេ គ្រាន់តែនិយាយថា លោក Zhang ធ្លាប់ជា "បុគ្គលិកផ្នែកការណ៍សម្ងាត់ដ៏សំខាន់នៃទីភ្នាក់ងាររដ្ឋ" ហើយអាចដឹងពីរឿងសម្ងាត់រដ្ឋមួយចំនួនធំនៅកន្លែងធ្វើការ៕