ជនអន្តោប្រវេសន៍ ២នាក់ ស្លាប់ និង ២២៥នាក់ផ្សេងទៀត ត្រូវបានសង្រ្គោះនៅជិតប្រជុំកោះ Canary របស់អេស្ប៉ាញ

2024/11/07 01:10:17 am        160

ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញ និយាយកាលពីថ្ងៃអង្គារថា ពួកគេបានដឹកសាកសពជនអន្តោប្រវេសន៍ ២នាក់ ទៅកាន់កំពង់ផែ Naos ស្ថិតក្នុងទីក្រុង Arrecife ក្រោយពួកគេបានរកឃើញទូកអន្តោប្រវេសន៍នៅជិតកោះ Lanzarote ស្ថិតក្នុងប្រជុំកោះ Canary ។

ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោច ២២៥នាក់ ត្រូវបានជួយសង្រ្គោះចេញពីទូកជនអន្តោប្រវេសន៍ ៣គ្រឿងផ្សេងទៀត ហើយពួកគេមួយចំនួន ត្រូវបានបញ្ជូនឡើងរថយន្តក្រុងដឹកពួកគេទៅកាន់កោះផ្សេងទៀត ។

ប្រធានក្រុមប្រឹក្សាកោះ Lanzarote បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេបានបង្ខំចិត្តប្រើប្រាស់សំពត់តង់ដំឡើងនៅកំពង់ផែ ស្របពេលដែលកោះមួយនេះ បានទទួលជនអន្តោប្រវេសន៍ជាង ១.២០០នាក់ កាលពីចុងសប្តាហ៍កន្លងទៅ ហើយនិងជំរុញឲ្យក្រុមអាជ្ញាធរផ្តល់មធ្យោបាយចាំបាច់ ដើម្បីផ្តល់ជំនួយសមស្របដល់ពួកគេ ។

សេវាកម្មសមុទ្រអេស្ប៉ាញ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កាលពីថ្ងៃអាទិត្យ សាកសពមនុស្ស ៥នាក់ ត្រូវបានប្រទះឃើញអណ្តែតនៅក្នុងសមុទ្រ ក្រោយទូកពោងមួយគ្រឿងដែលពួកគេធ្វើដំណើរ បានអស់ខ្យល់នៅចម្ងាយប្រហែល ៩០គ.មពីកោះ Lanzarote របស់អេស្ប៉ាញ ។

អ្នកនាំពាក្យម្នាក់ និយាយថា យន្តហោះជួយសង្រ្គោះ បានប្រទះឃើញទូកពោង ២គ្រឿងធ្វើដំណើរឆ្ពៅទៅកាន់ប្រជុំកោះ Canary ហើយក្នុងនោះទូកមួយគ្រឿង បានអស់ខ្យល់ ។

 យន្តហោះជួយសង្រ្គោះ បានសង្រ្គោះ មនុស្ស ១៧នាក់ពីទូកមួយគ្រឿងនេះ ហើយនិងមនុស្ស ៨០នាក់ ពីទូកមួយគ្រឿងទៀត ប៉ុន្តែសាកសពមនុស្ស ៥នាក់ ត្រូវបានប្រទះឃើញ ។

 ទីភ្នាក់ងាររដ្ឋ EFE និយាយថា សេវាកម្មជួយសង្រ្គោះ បានជួយសង្រ្គោះមនុស្សទាំងអស់ជាង ១.៥០០នាក់ កាលពីចុងសប្តាហ៍កន្លងទៅ ។

 ពួកគេបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍យ៉ាងហោច ៤៨នាក់ បានស្លាប់ ពេលព្យាយាមទៅដល់ប្រជុំកោះ Canary នៅលើទូកមួយគ្រឿងដែលបានចាកចេញពីប្រទេសម៉ូរីតានី កាលពីរយៈពេល ៣សប្តាហ៍មុន ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm