នៅថ្ងៃពុធនេះ ក្រសួងការបរទេសចិន បានចាត់ទុកការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកថាជា កិច្ចការផ្ទៃក្នុង ហើយទីក្រុងប៉េកាំងគោរពជម្រើសរបស់ប្រជាពលរដ្ឋអាមេរិក ។
សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បានកើតមានឡើង ស្របពេលការផ្តោតអារម្មណ៍ទ្រង់ទ្រាយធំលើទំនាក់ទំនងទ្វេភាគី និងបញ្ហាពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២ ។
ប្រទេសចិននិយាយថា ខ្លួននឹងធ្វើការជាមួយសហរដ្ឋអាមេរិកដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក បន្ទាប់ពីលោក Donald Trump បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា ទីក្រុងប៉េកាំងកំពុងត្រៀមប្រឈមនឹងការប្រកួតប្រជែងពីមហាអំណាចដ៏ស្រួចស្រាល់មួយនេះ ជុំវិញបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងសន្តិសុខ ។
លោក Trump បានស្នើសុំដំឡើងពន្ធលើការនាំចូលរបស់ចិនរហូតដល់ ៦០ភាគរយ ហើយនិងបញ្ចប់ស្ថានការពាណិជ្ជកម្មលំអៀងជាតិបំផុតរបស់ចិន ។
ពេលសួរពីផែនការដំឡើងពន្ធរបស់លោក Trump ក្រោមរដ្ឋបាលថ្មី អ្នកស្រី Mao និយាយថា ពាក់ព័ន្ធនឹងការដំឡើងពន្ធដែលអ្នកបានអះអាង ពួកយើងសូមមិនឆ្លើយសំនួរសម្មតិកម្មមួយនេះ ។
សូមបញ្ជាក់ថា ចិនលក់ទំនិញតម្លៃជាង ៤០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំដល់សហរដ្ឋអាមេរិក និងរាប់រយពាន់លានដុល្លារទៀតលើសមាសភាពសម្រាប់ផលិតផលដែលសហរដ្ឋអាមេរិកទិញពីកន្លែងផ្សេង ៕


