រដ្ឋបាលខណ្ឌ៧មករា បើកវេទិការសាធារណៈ នៅសង្កាត់អូរឬស្សីទី២ ទទួលសំណើរសំណូមពរបញ្ហារបស់ពលរដ្ឋ

2024/11/07 02:31:25 am        89

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា បានបើកវេទិកាសាធារណៈ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីទទួលសំណើរសំណូមពរបញ្ហារបស់ពលរដ្ឋ នៅក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

វេទិការសាធារណៈខាងលើនេះ ធ្វើឡើង ក្រោមវត្តមានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាងលោកថេង សុថុល អភិបាលខណ្ឌ និងមានការចូលរួមពី លោកចៅសង្កាត់ លោកលោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សី , លោកនាយប៉ុស្តិ៍នគរបាល , មន្ត្រីចំណុះជំនាញជាច្រើនរូប រួមទាំងប្រជាពលរដ្ឋជាច្រើនទៀតផងដែរ ។ 

អង្គវេទិកានេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតបដោះស្រាយ សំណួរ សំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានទទួលយកសំណួរសំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាខាងលើនេះ ដោយក្នុងនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬតាមនីតិវិធីជាក់ស្តែង ។

តាមរយៈវេទិកានេះ ជាពេលវេលាដែលបានបើកឱកាស ឱ្យពលរដ្ឋ អាចបញ្ចេញនូវទុក្ខកង្វល់ទាំងឡាយទាំងពួងដែលកំពុងជួបប្រទះ បានដាក់សំណើរជូនអាជ្ញាធរ ដើម្បីបានយកទៅដោះស្រាយ ព្រោះទុក្ខលំបាករបស់ពលរដ្ឋ ជាអ្វីដែលអាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គិតគូរ និងដោះស្រាយ ឱ្យខាងតែបាន ក្នុងនាមអ្នកបម្រើរាស្ត្រ ។ 

សូមបញ្ជាក់ថាវេទិការសាធារណះនេះ ក្នុងនាមរដ្ឋបាលខណ្ឌ៧មករា តែងតែបានយកចិត្តទុកដាកធ្វើជាប្រចាំ នៅតាមបណ្តាសង្កាត់ទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះវេទិកាបែបនេះ ជាការទទួលបាននូវបញ្ហា និងទុក្ខកង្វល់ពិតប្រាកដរបស់ប្រជាពលរដ្ឋ ក្នុងដែនដីរបស់ខ្លួន ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        210
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm