គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើលំហាត់សមយុទ្ធពង្រឹងជំនាញសង្គ្រោះពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង

2021/10/19 12:16:43 am        474

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានធ្វើលំហាត់សមយុទ្ធពង្រឹង​ជំនាញ ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ត្រៀមឆ្លើយតប និង​សង្គ្រោះពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់កើតជាយថាហេតុ នៅមេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ។

ក្នុងពិធីលំហាត់សមយុទ្ធជំណាញ កាលពីថ្ងៃទី១១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ មានប្រសាសន៍ថា យុទ្ធសាស្រ្តគ្រប់គ្រង​គ្រោះ​មហន្តរាយនេះ ត្រូវមានសមាសភាពយុទ្ធសាស្រ្ត ដែលឆ្លើយតបទៅនឹងទិដ្ឋភាពទាំងអស់ នៃការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែលមានការប៉ាន់ប្រមាណហានិភ័យ ការប្រកាសឲ្យដឹងមុនពី​គ្រោះ​មហន្តរាយ និងការតាមដានត្រួតពិនិត្យ ​ការត្រៀមបង្ការ ​និងការកាត់បន្ថយគ្រោះថ្នាក់ ការ​ត្រៀម​រៀបចំ​សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ ។

ឯកឧត្តម បានបន្ថែមថា កងប្រតិបត្តិការរុករកសង្គ្រោះ ត្រូវចងចាំថា ការងាររុករកសង្គ្រោះ គឺជា​កិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ​ដែលតម្រូវឲ្យកងកម្លាំង មានវិន័យខ្ពស់ ថែទាំសុខភាព​ឲ្យបាន​មាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ ហើយ​រាល់ការ​បំពេញការងារប្រតិបត្តិការរុករក សង្គ្រោះ ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង ជួយគ្នាទៅវិញទៅមក ធានាសមត្ថភាពប្រតិបត្តិការឲ្យមានលក្ខណៈស្វ័យប្រវត្តិរហ័សរហួនទាន់ចិត្ត ។

ជាមួយគ្នានេះ ឯកឧត្តម ហង្ស សាមឿន សង្ឃឹមថា តាមរយៈការហ្វឹកហ្វឺន និងការធ្វើលំហាត់​សមយុទ្ធនានេះ នឹងផ្តល់នូវទិន្នផល និងប្រសិទ្ធភាពអាចកែប្រែទិដ្ឋភាព ខ្វះខាតនៃសមត្ថភាព​រុករក​សង្គ្រោះកន្លងមក សម្រាប់ការឆ្លើយតបបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ ។

បើតាម ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១ និងជាមេបញ្ជាការ​រងកងទ័ពជើងគោក លើកឡើងថា ការហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេស សង្គ្រោះ គ្រោះមហន្តរាយ​ឆ្នាំ២០២១ របស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ បានហ្វឹកហ្វឺន​សរុបចំនួន ៦១ថ្ងៃ គិតចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការហ្វឹកហាត់ជាក់ស្ដែង នៅកំណាត់ដងទន្លេស្ថិតក្នុងភូមិ​កំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយ​វគ្គការហ្វឹកហ្វឺន​បែងចែក ពេលវេលាហ្វឹកហ្វឺន៤១ថ្ងៃ សិក្ខាកាមយោធារួមមាន ជំនាញបច្ចេកទេសសង្គ្រោះ អប់រំចិត្តសាស្ត កងប្រតិបត្តិការ កងយានយន្តសង្គ្រោះកងសុខាភិបាលចល័ត អនុវត្តហែលទឹកនៅស្រះទឹកជាដើម ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm