ក្រុមហ៊ុនក្រៅស្រុកមួយនឹងជ្រើសរើសកម្ពុជា វិនិយោគលើវិស័យកសិកម្មប្រើប្រាស់​បច្ចេកវិទ្យាទំនើប

2024/11/07 04:47:28 pm        173

ក្រុមហ៊ុនក្រៅស្រុកមួយ កំពុងស្វែងយល់អំពីទីផ្សារ និងកាលានុវត្តភាព វិនិយោគ​លើ​វិស័យ​កសិកម្ម​ទំនើប នឹងអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់បណ្តាក់ទុនវិនិយោគនាពេលខាងមុខ ក្នុង​គោលដៅចូលរួមចំណែកនាំយកបច្ចេកវិទ្យាថ្មី សម្រាប់បម្រើដល់ឧត្តម- ប្រយោជន៍ នៃ​វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុង​ជំនួ​ប​ពិភាក្សា​ការងារ​ជាមួយ លោក Peter Chen ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangdong Juxiang General Aviation Co., Ltd. នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ឯកឧត្តម អគ្គ​លេខា​ធិការ​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែល​បាន​ចំណាយ​ពេល​វេលា​មក​ធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីសិក្សាស្វែង​យល់​ឱ្យ​កាន់​តែ​ច្បាស់​អំពី​ទីផ្សារ និងកាលានុវត្តភាពវិនិយោគលើមុខសញ្ញា កសិកម្មទំនើប នឹងរំពឹងថា នឹងចូលរួ​ម​ចំណែក​ដល់​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍរបៀងមច្ឆា និងអង្ករ កម្ពុជា-ចិន ឱ្យ​កាន់​តែ​រីកធំធាត់ជាលំដាប់។

ក្នុងជំនួបនេះដែរ, ឯកឧត្តម ក៏បានធ្វើការគូសរំលេចអំពីគោលនយោបាយគាំទ្រ និង​ការ​លើក​ទឹក​ចិត្ត​ផ្នែក​សារ​ពើពន្ធនានា របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម សំដៅធ្វើយ៉ាង​ណា​ធានា​បាន​ថា វិស័យដ៏មានអាទិភាពមួយនេះនឹងកាន់តែមានភាព ប្រកួតប្រជែង, បរិយាបន្ន, ទំនើបកម្ម និង​ធន់នឹងការប្រែប្រួលអាកាសធាតុ។ បញ្ហាននេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្ត ដល់​ភាគីក្រុមហ៊ុន មេត្តាសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយជាមួយក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​សំដៅ​ធានា​បាននូវ អនុលោមភាព គតិយុត្ត ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រីករាយស្វាគមន៍​ជា​និច្ច ​ក្នុងការត្រៀមខ្លួនផ្តល់នូវកិច្ចសម្រួលវិនិយោគ ជូនវិនិយោគិន តាមរយៈ​យន្ត​ការ​តុ​វិនិយោគ​កសិ-​ចំណីអាហារ។

ជាការឆ្លើយតប លោក Peter Chen ក៏បានជម្រាបជូនអំពីឆន្ទៈរបស់ក្រុមហ៊ុន ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ជ្រើស​យកកម្ពុជា ជាទីតាំងសម្រាប់បណ្តាក់ទុនវិនិយោគនាពេលខាងមុខ ក្នុងគោល​ដៅ​ចូល​រួម​ចំណែក ពាំនាំនូវបច្ចេកវិទ្យាថ្មីសម្រាប់បម្រើដល់ឧត្តម ប្រយោជន៍នៃវិស័យកសិកម្ម និង​កសិ-ឧស្សាហកម្មនៅកម្ពុជា។

គួរបញ្ជាក់ជូនផងដែរថា Guangdong Juxiang General Aviation Co., Ltd. គឺជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាននៅខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន ហើយមាន​ប្រតិបត្តិការ​ធុរកិច្ច​យ៉ាង​សម្បូរ​បែប​ដូចជា ការផលិតជី, ថ្នាំសម្លាប់សត្វល្អិត,កសិកម្មទំនើប, កសិកម្មឆ្លាតវៃ, ដ្រូន​កសិកម្ម​ជា​ដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm