កសិផលខ្មែរចំនួន ៥មុខ ត្រូវបានជ្រើសរើស និងកែច្នៃក្នុងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបអាហារ

2024/11/07 05:51:38 pm        196

ខណៈពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច បានកំពុង​ដំណើរ​ការកម្មវិធីនេះ ក៏មានរៀបចំការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិផងដែរ ដែលបង្ហាញ​ពី​ភាព​ច្នៃ​ប្រឌិត​ខាង​ផ្នែក​ម្ហូប​អាហារ។ ក្នុងនោះ សមាគមចុងភៅកម្ពុជា បាននាំយក​កសិផល​របស់​កម្ពុជា​ចំនួន​៥មុខ ដើម្បីដាក់ឱ្យកែច្នៃធ្វើជាមុខម្ហូប នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង។

លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជាបានឲ្យដឹងថា កសិផលសំខាន់ៗទាំង៥មុខ របស់​កម្ពុជា​នេះ រួមមាន៖ ប្រហុក គ្រាប់ស្វាយចន្ទីរ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកស៊ីអ៊ីវ ដែលសុទ្ធសឹង​ជា​ផលិត​ផល​ខ្មែរសុទ្ធសាធ។ លោករៀបរាប់បន្តថា មុខម្ហូបដែលបានលើកយកមកប្រឡងឆ្នាំនេះ មាន​ដូចជានំបុ័ង និងការឆ្លាក់បន្លែផ្លែឈើជាដើម។

 លោកប្រធានសមាគម បានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនេះ បើសិន​ជា​ចុង​ភៅ​រូប​ណា អាចយកកសិផលទាំងនោះ មកកែច្នៃជាម្ហូប ហើយទទួលបានជ័យលាភី មុខម្ហូបនោះ នឹង​ត្រូវ​ចាត់ចូលជាម្ហូបថ្នាក់ជាតិ ហើយនឹងផ្សព្វផ្សាយ​ក្នុង​ការ​ជំរុញ​​នាំ​ចេញ​កសិផល​ទាំង​អស់​នោះ​ទៅ​កាន់ទីផ្សារអន្តរជាតិផងដែរ។

ក្រុមបេក្ខភាព ដែលបានចូលរួមប្រកួតប្រជែងម្ហូបអាហារនេះ បានសម្តែងក្តីសប្បាយរីករាយ និង​លើក​ឡើង​ថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រជែងនេះ ផលិតផលរបស់​កម្ពុជា​នឹង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​អ្ន​កប្រើប្រាស់ ជាពិសេសក្នុងការនាំយកទៅកែច្នៃចេញជាម្ហូបអាហារ ក៏ដូចជាជំរុញ​ទីផ្សារ​នាំ​ចេញ ដែលនឹងអាចធ្វើឱ្យផលិតផលរបស់ខ្មែរកាន់តែមានសក្ដានុពល។

សូមបញ្ជាក់ថា ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច មាន​រយៈ​ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល​សន្និបាត​ពិព័រណ៍​កោះពេជ្រ​។ ព្រឹត្តការណ៍នេះ រៀបចំឡើងដើម្បីផ្សារភ្ជាប់ដៃគូអាជីវកម្ម ការពង្រីកពាណិជ្ជកម្ម ក្នុង​គោលបំណងអភិវឌ្ឍន៍វិស័យទេសចណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគតខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm