ថ្ងៃព្រហស្បតិ៍នេះ ចូលដល់ខែទី១៣ ចាប់តាំងពីការប្រយុទ្ធវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសចាប់ផ្តើម

2024/11/07 06:47:12 pm        209

នៅថ្ងៃព្រហស្បតិ៍នេះ ចូលដល់ខែទី១៣ ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា លើប្រទេសអ៊ីស្រាអែល ដោយក្រុមហាម៉ាសឥស្លាមនិយម ដែលបានជំរុញឱ្យអ៊ីស្រាអែល បើកការវាយលុកដោយយោធានៅតំបន់ហ្កាហ្សា។

ការប្រយុទ្ធគ្នា ត្រូវបានមើលឃើញថា នៅមិនទាន់ចប់នៅឡើយ ខណៈអ៊ីស្រាអែលកំពុងវាយប្រហារទៅលើក្រុមឥស្លាមនិយមហេសបូឡាក្នុងប្រទេសលីបង់ ហើយក៏កំពុងប្រយុទ្ធជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថា ពលរដ្ឋប៉ាឡេស្ទីន៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែលនៅភាគខាងលិចទីក្រុងហ្កាហ្សា កាលពីថ្ងៃពុធ ហើយ មនុស្សជាច្រើននាក់ បានរងរបួស។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយថា មនុស្សជាង៤៣.០០០នាក់ បានស្លាប់ និងជាង១០ម៉ឺននាក់ បានរងរបួស។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១,៩លាននាក់ ឬប្រហែល ៩០ភាគរយនៃចំនួនប្រជាជននៅទូទាំងតំបន់ហ្កាហ្សាត្រូវភៀសខ្លួនចេញពីលំនៅឋាននៅខាងក្នុងប្រទេស ហើយប្រជាជនភាគច្រើនត្រូវភៀសខ្លួនជាច្រើនដង ដោយមួយចំនួននិយាយថា ១០ដង ឬច្រើនជាងនេះ។

វិបត្តិមនុស្សធម៌ នៅតែបន្តកាន់តែជ្រៅឡើង ខណៈការចរចាសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល នៅតែជាប់គាំង។ កាលពីថ្ងៃពុធ ក្រុមហេសបូឡា បានប្រកាស ថា ខ្លួនបានបាញ់ស្រោចរ៉ូកែត ដោយដាក់គោលដៅទៅលើមូលដ្ឋានយោធាអ៊ីស្រាអែល នៅជិតអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងពាណិជ្ជកម្មTel Aviv ជាទីក្រុងធំបំផុតរបស់ប្រទេស។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល រាយការណ៍ថា គ្រាប់រ៉ូកែតមួយគ្រាប់ក្នុងចំណោមគ្រាប់រ៉ូកែតទាំងអស់ បានធ្លាក់នៅជិតអាកាសយានដ្ឋាន Ben Gurion ប៉ុន្តែបាននិយាយថា អាកាសយានដ្ឋាននៅ «ដំណើរការជាធម្មតា»។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ មេដឹកនាំក្រុមហេសបូឡា លោកណាអ៊ីមកាស្សេម(Naim Qassem) បាននិយាយថា «យើងមិនបង្កើតការរំពឹងទុក នៃការបញ្ឈប់ការឈ្លានពាន តាមរយៈសកម្មភាពនយោបាយនោះទេ» ដោយប្តេជ្ញាថា ក្រុមនេះនឹងបន្តប្រយុទ្ធ។

អភិបាលក្រុងម្នាក់ នៅភាគខាងកើតប្រទេសលីបង់ កាលពីថ្ងៃពុធបានរាយការណ៍ថា មនុស្ស៣០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចំនួន២០លើកពេញមួយថ្ងៃ ហើយការព្រួយបារម្ភកំពុងកើនឡើងថាការប្រយុទ្ធនឹងកាន់តែរាលដាលខ្លាំងឡើង ជាមួយគ្នានេះចំនួនអ្នកស្លាប់ជនស៊ីវិលក៏នឹងកើនឡើងផងដែរ។

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        10
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm