រាជរដ្ឋាភិបាលបានខិតខំថែរក្សា និងលើកស្ទួយរបាំព្រះរាជទ្រព្យទាំងនៅក្នុងប្រទេស និងអន្តរជាតិ

2024/11/07 08:08:09 pm        195

នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ គឺជាខួប២១ឆ្នាំ ដែលរបាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិ ក​ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤) ។ ក្នុង រយៈពេល២១ឆ្នាំនេះ រាជរដ្ឋាភិបាលបានថែរក្សា និង​លើក​ស្ទួយ​របាំ​ព្រះរាជ​ទ្រព្យ ទាំងនៅក្នុងប្រទេស និង អន្តរជាតិ។ នេះបើតាមប្រសាសន៍លោកព្រឹទ្ធាចារ្យ ព្រឿង ឈាង ទីប្រឹក្សា​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ ។

នៅក្នុងបទសម្ភាស លោកព្រឹទ្ធាចារ្យ បានបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណិត្តមុន និង​បច្ចុប្បន្ន​ដែល​មានសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្ត​ទុក​ដាក់​ចំពោះ​របាំ​ព្រះរាជទ្រព្យ​ដែល​មាន​ភារៈកិច្ច​ស្នូល​សំខាន់ៗ​ចំនួន​ពីរ​រួមមាន​៖ទី១.​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត និងទី២.បំរើសកម្មភាពសិល្បៈវប្បធម៌ក្នុងព្រឹត្តិការណ៍ផ្សេងៗ ទាំងឆាកជាតិ និងអន្តរជាតិ។ ក្រៅ​ពី​នេះ​ក៏មានសមាគម អង្គការក្រៅរាជរដ្ឋាភិបាល និងអាណាព្យាបាលជាដើមនោះ បានចូលរួម​ជ្រោម​ជ្រែង​លើកស្ទួយរបាំព្រះរាជទ្រព្យមានឱ្យកេរ្តិ៍ឈ្មោះទាំងនៅក្នុងប្រទេស និងបរទេស​ផង​ដែរ​។ យ៉ាងណាក្តី ដើម្បីឱ្យរបាំព្រះរាជទ្រព្យ និងមរតកសិល្បៈវប្បធម៌ខ្មែរផ្សេងៗទៀត នៅស្ថិតស្ថេរ គង់​វង្សតដល់កូនចៅជំនាន់ក្រោយ លោកសាស្រ្តចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភាគី​ពាក់ព័ន្ធ និងជាពិសេសក្រសួងអប់រំយុវជន និងកីឡា គួរបញ្ជៀបចំណេះដឹងសិល្បៈវប្បធម៌ខ្មែរ ដល់​សិស្សានុសិស្ស ចាប់តាំងពីបឋមសិក្សាឡើងទៅ។

របាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ត្រូវបានដាក់​បញ្ចូល​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំ​ព្រះរាជទ្រព្យ ជាទម្រង់របាំសក្ការមានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង​មានទ្រង់គ្រឿង ចាំង ភ្លឺផ្លេកៗ ។

របាំព្រះរាជ​ទ្រព្យមានការដើរតួបួនប្រភេទ ដែលក្នុងនោះមានដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) ដោយតួអង្គនីមួយៗមានលក្ខណៈ និង មាន​ពណ៌​ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងរបាំងមុខ និង កាយ​វិការផ្ទាល់ខ្លួនដែរ ។កាយវិការ និងក្បាច់រាំទាំងអស់នេះ នាដករត្រូវហាត់រៀនយ៉ាងសកម្ម និងស្ទាត់ជំនាញ អស់រយៈ ពេលជាច្រើនឆ្នាំ ទើបចេះចាំ ដែលកា​រ​សម្តែង​មាន​អារម្មណ៍​រំជួល​ចិត្ត​នានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬ ការខឹងសម្បាជាដើម៕ អត្ថបទ៖ ទូច សោភ័ណ

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm