សម្តេចតេជោ ៖ ការឆ្លងថ្មីនៃមេរោគកូវីដ១៩ មានការថយចុះតែ​ហានិភ័យ​ខ្ពស់នៅតែបន្តមានដដែល

2021/10/19 04:32:49 pm        359

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ការឆ្លងរីករាលដាលនូវ មេរោគកូវីដ១៩ថ្មី មានការថយចុះ និងអត្រាស្លាប់មានលក្ខណៈថេរ ប៉ុន្តែហានិភ័យខ្ពស់សម្រាប់ជនរួមជាតិនៅតែបន្តកើតមាន ប្រសិនបើមនុស្សគ្រប់រូបមានការធ្វេសប្រហែស និងមានមើលងាយស្ថានការណ៍ជាដើមនោះ។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពីមានពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គេសង្កេតឃើញថា ការឆ្លង​រីករាល​ដាលថ្មីនៃមេរោគកូវីដ១៩ មិនមានអ្វីកើតឡើងច្រើននោះទេ ហើយអត្រាស្លាប់​ក៏វា​មាន​និន្នាការ​ទៅរកភាពថមថយផងដែរ ខណៈអ្នកស្លាប់ភាគច្រើនគឺពួកគាត់មានរោគប្រចាំកាយ និង​មិនបាន​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជាដើមនោះ។

តាមរយៈសារសំឡេងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋតាមខេត្តទាំងអស់ កុំ​បញ្ជូន​អ្នកជំងឺដែលជាសាច់ញ្ញាតិ បងប្អូន ឪពុកម្តាយ មក​ភ្នំពេញធ្វើអ្វី ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជីវិត ខណៈពេទ្យតាមខេត្តក៏មានសមត្ថភាពព្យាបាល​អ្នកជំងឺកូវីដ១៩ដែរ ហើយសម្តេចតេជោ ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​ធ្វើការព្យាបាលនៅតាមផ្ទះរបស់ ខ្លួនដែរ ដើម្បីកាត់បន្ថយការចូលមកសម្រាក នៅក្នុងមន្ទីរពេទ្យ និងឆាប់បានជាសះស្បើយ ដោយសារ មិនឃ្លាតឆ្ងាយពីគ្រួសារជាដើម។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវ ដល់បងប្អូន​ប្រជាពលរដ្ឋ ​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីឆាប់បានបើកដំណើរការ ប្រទេសឡើងវិញ ដែលរហូតមកដល់ពេលនេះពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះ ដោយការចាក់វ៉ាក់​សាំង​កូវីដ១៩​ នោះទេ ខណៈដំណើរការការចាក់វ៉ាក់សាំកូវីដ-១៩ នៅកម្ពុជាបានដំណើរការ​ទៅ​យ៉ាងរលូន និងល្អប្រសើរ ដោយមកទល់ពេលនេះប្រជាជនកម្ពុជា​ ជាង១៣លាន៦សែននាក់​ហើយបានចាក់វ៉ាក់​សាំងកូវីដ-១៩ ដែលមានអត្រាគ្រប់ដណ្តប់ជាង៨៥ភាគរយ​នៃចំនួនប្រជាជននោះ។

តាមសារសំឡេងរយៈ២៨នាទីនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើង​ដោយក្តីរីករាយថា គុណបុណ្យរបស់កម្ពុជា ដែលមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនដល់​ប្រជាពលរដ្ឋតាមរយៈជំនួយប្រទេសជាមិត្ត ​ជាពិសេសគឺចិន អាមេរិក ជប៉ុន អង់គ្លេស និង​យន្តការ​កូវ៉ាក់ ហើយទាំងជំនួយ និងការបញ្ជាទិញបន្តបន្ទាប់នោះ រហូតមកទល់ពេលនេះកម្ពុជា​ទទួល​បានវ៉ាក់សាំងកូវីដ-១៩ ជាង៣៨លានដូសហើយ ដោយកំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋ​យ៉ាង​រលូន ចាប់ពីដូសទី១រហូតដល់ដូសជំរុញ ឬដូសទី៣នោះ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm