អាល្លឺម៉ង់ប្រឈមនឹងការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមចម្រុះរបស់លោក Scholz ដួលរលំ

2024/11/07 11:01:44 pm        154


រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចរបស់ប្រទេសអាល្លឺម៉ង់ បានដួលរលំ កាលពីថ្ងៃពុធ (ទី៦ ខែវិច្ឆិកា) ខណៈដែលអធិការបតី លោក Olaf Scholz បានបញ្ចប់តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក និងបានបើកផ្លូវឲ្យមានការបោះឆ្នោតមុនអាណត្តិ ដោយការសម្រេចនេះបង្កឲ្យមានភាពវឹកវរផ្នែកនយោបាយ នៅក្នុងប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតជាងគេរបស់អឺរ៉ុប ពោលគឺមានរយៈប៉ុន្មានម៉ោងបន្ទាប់ពីលោក Donald Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

បន្ទាប់ពីដកតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក Christian Lindner របស់គណបក្ស Free Democrats (FDP) លោក Scholz ត្រូវបានគេរំពឹងថា នឹងដឹកនាំរដ្ឋាភិបាលសំឡេងភាគតិចជាមួយគណបក្ស Social Democrats និង Greens ដែលជាគណបក្សធំជាងគេបំផុតទី២។

លោក Scholz នឹងត្រូវពឹងផ្អែកលើសំឡេងភាគច្រើនរបស់សភាដែលត្រូវរួមគ្នាយ៉ាងរួសរាន់ ដើម្បីអនុម័តច្បាប់នេះ ហើយរូបលោកគ្រោងនឹងរៀបចំការបោះឆ្នោតផ្ដល់ទំនុកចិត្តសភា នៅក្នុងរដ្ឋាភិបាលរបស់លោក នាថ្ងៃទី១៥ ខែមករា ដែលអាចបង្កើតឲ្យមានការបោះឆ្នោតមុនអាណត្តិ នៅដំណាច់ខែមីនា។

គួរបញ្ជាក់ថា ការដួលរលំនៃសម្ព័ន្ធភាព ៣គណបក្សរបស់លោក Scholz បញ្ចប់ជម្លោះជាច្រើនខែ ជុំវិញគោលនយោបាយថវិកា និងទិសដៅសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដោយប្រជាប្រិយភាពរបស់រដ្ឋាភិបាល បានធ្លាក់ចុះ ហើយឥទ្ធិពលរបស់ក្រុមស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល បានកើនឡើង។

ពាក់ព័ន្ធនឹងការបណ្តេញលោក Lindner លោក Scholz បាននិយាយថា ការសម្រេចរបស់លោក គឺដោយសារអាកប្បកិរិយារារាំង ជុំវិញវិវាទថវិកា ដោយចោទប្រកាន់រដ្ឋមន្ត្រីរូបនេះថា បានយកគណបក្សសំខាន់ជាងប្រទេសជាតិ និងរារាំងច្បាប់នេះ ដោយហេតុផលមិនសមទំនង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm